អដ្ឋកថា មិត្តកាលីថេរី
គាថារបស់ព្រះមិត្តកាលីថេរី មានពាក្យផ្តើមថា សទ្ធាយ បព្វជិត្វាន ដូច្នេះជាដើម ។ បានឮថា កុលធីតានេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗក្នុង ពុទ្ធុប្បាទនេះ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងកម្មាសធម្មនិគមដែនកុរុ ដល់នូវ ភាពជាអ្នកដឹងក្តីហើយ បាននូវសទ្ធា ព្រោះមហាសតិប្បដ្ឋានទេសនា បួស ក្នុងសម្នាក់ភិក្ខុនី ត្រូវការដោយលាភសក្ការៈ បំពេញសមណធម៌ ត្រាច់ទៅក្នុង ទីនោះៗអស់ ៧ ឆ្នាំ ក្នុងកាលតមក មានយោនិសោមនសិការកើតឡើង ដល់នូវសេចក្តីសង្វេគ ផ្តើមវិបស្សនាមិនយូរបុន្មានក៏សម្រេចអរហត្ត មួយ អន្លើដោយបដិសម្ភិទាទាំងឡាយពិចារណាបដិបទារបស់ខ្លួនហើយ បានពោល គាថាទាំងនេះជាឧទានថា អាត្មាអញចេញអំពីផ្ទះ ហើយមកបួសក្នុងធម្មវិន័យដោយសទ្ធា ខ្វល់ខ្វាយក្នុងលាភៈនិងសក្ការៈ ប្រព្រឹត្តដោយហេតុ ( ដែល ញ៉ាំងលាភឲ្យកើតឡើងមានពាហុសច្ចៈ និងធម្មកថាជាដើម ) នោះៗ ។ អាត្មាអញបានលះប្រយោជន៍ដ៏ឧត្តមចោល ហើយ សេពនូវប្រយោជន៍ថោកទាប លុះក្នុងអំណាចនៃកិលេសទាំងឡាយ មិនត្រេកអរនឹងប្រយោជន៍ នៃសមណៈ ។ សេចក្តី សង្វេគក៏មានដល់អាត្មាអញនោះដែលអង្គុយក្នុងលំនៅថាអាត្មាអញដើរផ្លូវខុសលុះក្នុងអំណាចតណ្ហា ។ ជីវិតរបស់អាត្មាអញ មានប្រមាណតិច ជរា និងព្យាធិតែងញាំញី មុនកាយនេះ នឹងបែកធ្លាយ មិនមែនជាកាលគួរអាត្មាអញ ធ្វេសប្រហែស ឡើយ ។ អាត្មាអញកាលពិចារណានូវការកើតឡើង និងការ