អដ្ឋកថា សកុលាថេរី
គាថារបស់ព្រះនាងសកុលាថេរី មានពាក្យផ្តើមថា អគារស្មឹ វសន្តីហំ ដូច្នេះជាដើម ។ បានឮថា កុលធីតានេះ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមបទុមុត្តរៈ កើតជារាជធីតារបស់អានន្ទរាជ ក្នុងនគរហង្សវតី ជាភគិនីមាតាដទៃនៃព្រះសាស្តា មាននាមថានន្ទា ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ស្តាប់ធម៌ ក្នុងសម្នាក់របស់ព្រះសាស្តាឃើញព្រះសាស្តាស្ថាបនា ភិក្ខុនីមួយអង្គទុកក្នុង តំណែងឯតទគ្គៈខាងមានភ្នែកទិព្វ កើតនូវឧស្សាហៈ ធ្វើនូវបុញ្ញាធិការហើយ តាំងសេចក្តីប្រាថ្នាតំណែងនោះឯង កុលធីតានោះធ្វើកុសលកម្មដ៏ឧឡារ ដរាប ដល់អស់ជីវិតក្នុងអត្តភាពនោះ កើតក្នុងទេវលោក អន្ទោលទៅមកក្នុងសុគតិ ភូមិទាំងឡាយនោះឯង ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាកស្សបៈកើត ក្នុងត្រកូលព្រាហ្មណ៍ បួសជាបរិព្វាជិកាកាន់យកលទ្ធិត្រាច់ទៅ ។ ថ្ងៃមួយត្រ ាច់បិណ្ឌបាតប្រេង បានប្រេងហើយ យកប្រេងនោះធ្វើជាប្រទីបបូជាចេតិយ របស់ព្រះសាស្តាអស់មួយយប់ ចុតិចាកអត្តភាពនោះហើយ កើតក្នុងស្ថាន សួគ៌ជាន់តាវត្តិង្ស ជាអ្នកមានទិព្វចក្ខុបរិសុទ្ធល្អ អន្ទោលទៅមកក្នុងទេវលោក បុណ្ណោះអស់មួយពុទ្ធន្តរ ក្នុងពុទ្ធុប្បាទនេះកើតក្នុងត្រកូលព្រាហ្មណ៍ នានគរ សាវត្ថីមានឈ្មោះថាសកុលា ។ ដល់នូវភាពជាអ្នកដឹងក្តីហើយ បាននូវសទ្ធា ថ្វាយខ្លួនជាឧបាសិកា ក្នុងកាលដែលព្រះសាស្តាទទួលវត្តជេតពន ក្នុងកាល តមក បានស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះខីណាស្រពមួយអង្គ កើតនូវសេចក្តី សង្វេគបួសហើយ ចម្រើនវិបស្សនា ប្រារព្ធព្យាយាម មិនយូរបុន្មាន ក៏បាន សម្រេចអរហត្ត សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ព្រះជិនស្រីព្រះនាមបទុមុត្តរៈ ទ្រង់ដល់នូវត្រើយនៃធម៌ទាំងពួង ព្រះអង្គជានាយក