សោណាថេរី

ក្បាលទី 44 · ទំព័រ 213

អាត្មាអញបានសម្រាលកូនដប់ ក្នុងសរីរៈគឺរូបនេះ ព្រោះ ហេតុនោះ អាត្មាអញមានកម្លាំងថយ គ្រាំគ្រា បានចូលទៅរកភិក្ខុនីមួយរូប ។ លោកបានសំដែងធម៌ គឺខន្ធ អាយតនៈ ធាតុ ដល់អាត្មាអញ លុះអាត្មាអញ បានស្តាប់ធម៌របស់លោកហើយ ក៏បានកោរសក់បួស អាត្មាអញនោះ កំពុង សិក្សា ( សិក្ខាបី ) បានជម្រះទិព្វចក្ខុដឹងនូវបុព្វេនិវាសដែលអាត្មាអញបាន អាស្រ័យនៅហើយ ក្នុងកាលមុន ។ អាត្មាអញមានអារម្មណ៍តែមួយ មាន ចិត្តតម្កល់មាំចម្រើនអនិមិត្តវិមោក្ខ ជាអ្នកបានវិមោក្ខក្នុងលំដាប់ ( នៃមគ្គដ៏ ប្រសើរ ) រលត់កិលេសហើយ ព្រោះមិនប្រកាន់ ។ បញ្ចក្ខន្ធអាត្មាអញបាន កំណត់ហើយ មានឫសផ្តាច់ផ្តិលហើយ អាត្មាអញមិនមានតណ្ហាដែលកើត អំពីវត្ថុដែលតាំងនៅ ឥឡូវនេះភពថ្មីមិនមាន ។ សោណាថេរី ។ ៥