អត្ថរបស់ រូប សព្ទ

ក្បាលទី 44 · ទំព័រ 218

តំណែងឯតទគ្គៈតាមលំដាប់ ទើបទ្រង់ស្ថាបនាព្រះនាងសោណាថេរីនោះ ទុក ក្នុងតំណែងឯតទគ្គៈ គឺជាកំពូលជាងភិក្ខុនីទាំងឡាយ ខាងប្រារព្ធព្យាយាម ។ ថ្ងៃមួយ ព្រះថេរីពិចារណាបដិបទារបស់ខ្លួន ទើបពោលគាថានេះ ជាឧទាន ថា អាត្មាអញបានសម្រាលកូនដប់ ក្នុងសរីរៈគឺរូបនេះ ព្រោះហេតុ នោះអាត្មាអញមានកម្លាំងថយ គ្រាំគ្រា បានចូលទៅរកភិក្ខុនីមួយ រូប ។ លោកបានសំដែងធម៌គឺខន្ធ អាយតនៈ ធាតុ ដល់ អាត្មាអញ លុះអាត្មាអញបានស្តាប់ធម៌របស់លោកហើយ ក៏ បានកោរសក់បួស អាត្មាអញនោះ កំពុងសិក្សា ( សិក្ខាបី ) បានជម្រះទិព្វចក្ខុ ដឹងនូវបុព្វេនិវាស ដែលអាត្មាអញបានអាស្រ័យនៅហើយក្នុងកាលមុន ។ អាត្មាអញមានអារម្មណ៍តែ មួយមានចិត្តតម្កល់មាំចម្រើនអនិមិត្តវិមោក្ខ ជាអ្នកបានវិមោក្ខ ក្នុងលំដាប់ ( នៃមគ្គដ៏ប្រសើរ ) រលត់កិលេសហើយ ព្រោះ មិនប្រកាន់ ។ បញ្ចក្ខន្ធអាត្មាអញបានកំណត់ហើយ មានឫស ផ្តាច់ផ្តិលហើយ អាត្មាអញមិនមានតណ្ហាដែលកើតអំពីវត្ថុដែល តាំងនៅ ឥឡូវនេះភពថ្មីមិនមាន ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា រូបសមុស្សយេ បានដល់ ក្នុងសរីរៈ ពោលគឺ រូប ។ សេចក្តីពិត រូប សព្ទនេះមកក្នុងអត្ថថារូបាយតនៈ ដូចក្នុងប្រយោគ ជាដើមថា ចក្ខុញ្ច បដិច្ច រូបេ ច ឧប្បជ្ជតិ ចក្ខុវិញ្ញាណំ វិញ្ញាណកើតឡើង