អត្ថរបស់ សមុស្សយ សព្ទ

ក្បាលទី 44 · ទំព័រ 219

ព្រោះអាស្រ័យភ្នែកនិងរូប ដល់នូវកិរិយារាប់ថា ចក្ខុវិញ្ញាណ ដូច្នេះ ។ មក ក្នុងអត្ថថា រូបក្ខន្ធ ដូចក្នុងប្រយោគជាដើមថា យង្កិញ្ចិ រូបំ អតីតានាគត បច្ចុប្បន្នំ រូបក្ខន្ធឯណាមួយដែលជាអតីត អនាគត និងបច្ចុប្បន្ន ដូច្នេះ ។ មកក្នុងអត្ថថា សភាវៈ ដូចក្នុងប្រយោគជាដើមថា បិយរូបេ រូបេ សារជ្ជតិ ក៏កើតតម្រេកក្នុងរូបដែលគួរស្រឡាញ់ ដូច្នេះ ។ មកក្នុងអត្ថថា អាយតនៈ គឺកសិណ ដូចក្នុងប្រយោគជាដើមថា ពហិទ្ធា រូបនិ បស្សតិ ឃើញរូប កសិណខាងក្រៅ ដូច្នេះ ។ មកក្នុងអត្ថថា រូបជ្ឈាន ដូចក្នុងប្រយោគជាដើម ថា រូបី រូបនិ បស្សតិ ប្រែថា បុគ្គលមានរូបជាអារម្មណ៍ រមែងឃើញ រូបទាំងឡាយ ដូច្នេះ ។ មកក្នុងអត្ថថា រូបកាយ ដូចក្នុងប្រយោគជាដើមថា អដ្ឋិញ្ច បដិច្ច ន្ហារុញ្ច មំសញ្ច បដិច្ច ចម្មញ្ច បដិច្ច អាកាសោ បរិវារិតោ រូបន្តេវ សង្ខយំ គច្ឆតិ ប្រែថា អាកាសដែលអាស្រ័យឆ្អឹងខ្លះ អាស្រ័យសរសៃ ខ្លះ អាស្រ័យសាច់ខ្លះ អាស្រ័យស្បែកខ្លះ រួបរួមជាមួយគ្នាហើយ ទើបហៅ ថារូបបាន ដូច្នេះ ។ ក្នុងទីនេះគប្បីជ្រាបថាមកក្នុងអត្ថថា រូបកាយបុណ្ណោះ ឯង ។ សមុស្សយ សព្ទ ជាពាក្យហៅគ្រោងឆ្អឹងដោយអមក៏បាន សមុស្សយ សព្ទ មកក្នុងអត្ថថា គ្រោងឆ្អឹងដោយអម ដូចក្នុងប្រយោគជាដើមថា សតន្តិ សមុស្សិយា ព្រោះគ្រោងឆ្អឹង ៣០០ កំណាត់ ដូច្នេះ ។ មកក្នុងអត្ថថា រាងកាយ ដូចក្នុងប្រយោគជាដើមថា អាតុរំ អសុចឹ បូតឹ បស្ស នន្ទេ សមុស្សិយំ ម្នាលនាងនន្ទា នាងចូរមើលរាងកាយដែលមានជំងឺជានិច្ច មិនស្អាត