ភទ្ទាកុណ្ឌលាថេរី
ក្បាលទី 44 · ទំព័រ 222
អាត្មាអញមានសក់ដកហើយ ( ដោយបន្លាត្នោត ) ទ្រទ្រង់ ភក់ មានសំពត់សាដកតែមួយ ប្រព្រឹត្តក្នុងកាលមុន មានសេចក្តីសំគាល់ថា ទោសក្នុងរបស់ដែលមិនមានទោស ទាំងមានសេចក្តីយល់ឃើញថា មិនមាន ទោសក្នុងរបស់ដែលមានទោស ចេញទៅអំពីទីសម្រាកក្នុងវេលាថ្ងៃ បាន ឃើញព្រះពុទ្ធទ្រង់ប្រាសចាកធូលីគឺរាគាទិក្កិលេស មានភិក្ខុសង្ឃហែហមលើ ភ្នំគិជ្ឈកូដ ក៏លុតជង្គង់ថ្វាយបង្គំប្រណម្យអញ្ជលីក្នុងទីចំពោះព្រះភក្ត្រ ។ ព្រះមាន ព្រះភាគ បានត្រាស់ថា ម្នាលនាង នាងចូរមកចុះ ឧបសម្បទានោះក៏ សម្រេចដល់ខ្ញុំ ។ អាត្មាអញ បានដើរទៅកាន់ជនបទឈ្មោះអង្គៈ មគធៈ វជ្ជី កាសីនិងកោសលៈ ជាអ្នកមិនមានបំណុល បានបរិភោគដុំបាយរបស់ជនអ្នក នៅក្នុងដែន ( នោះៗ ) អស់ ៥០ ឆ្នាំ ។ ឧបាសកណាបានឲ្យចីវរដល់នាង ភទ្ទាដែលរួចចាកគន្ថៈទាំងពួង ឧបាសកនោះប្រកបដោយបញ្ញា បានសោយ បុណ្យច្រើន ។ ភទ្ទាកុណ្ឌលាថេរី ។ ៥