អដ្ឋកថា ភទ្ទាកុណ្ឌលាថេរី

ក្បាលទី 44 · ទំព័រ 222

គាថារបស់ព្រះភទ្ទាកុណ្ឌលកេសាថេរី មានពាក្យផ្តើមថា លូនកេសី បង្កធរី ដូច្នេះជាដើម ។ បានឮថា កុលធីតានេះក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូលនាក្រុងហង្សវតីដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា ឃើញព្រះសាស្តាស្ថាបនាភិក្ខុនីមួយរូប ទុក ក្នុងតំណែងឯតទគ្គៈជាងភិក្ខុនីទាំងឡាយ ខាងខិប្បាភិញ្ញា ក៏ធ្វើកុសលឲ្យក្រៃលែង ប្រាថ្នាតំណែងនោះធ្វើបុណ្យដរាបដល់អស់ជីវិត អន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ អស់មួយសែនកប្ប ក្នុងសាសនាព្រះពុទ្ធព្រះនាមថា កស្សបៈ កើតជាព្រះរាជធីតាមួយអង្គក្នុងរវាងបងប្អូនស្រី ៧ អង្គ ក្នុងរាជ វាំងរបស់ព្រះបាទកាសី ព្រះនាមថា កិកិ សមាទានសីល ១០ ប្រព្រឹត្តកោមារិព្រហ្មចរិយៈ អស់ពីរម៉ឺនឆ្នាំ សាងបរិវេណថ្វាយសង្ឃ អន្ទោលទៅក្នុង សុគតិបុណ្ណោះ អស់ពុទ្ធន្តរមួយ លុះដល់ពុទ្ធុប្បាទនេះ កើតក្នុងផ្ទះសេដ្ឋីក្រុង រាជគ្រឹះឈ្មោះថាភទ្ទា ។ ធំពេញវ័យដោយបរិវារច្រើន ឃើញចោរឈ្មោះ សត្តុកៈដែលជាកូនបុរោហិតក្នុងនគរនោះឯងតាមបង្អួច ដែលត្រូវអ្នករក្សានគរ ចាប់ចងកាត់ទោសមួយអន្លើដោយភស្តុតាងកំពុងនាំខ្លួនទៅកាន់ទីសម្លាប់ តាម ព្រះរាជអាជ្ញា មានចិត្តប្រតិព័ទ្ធដេកផ្កាប់មុខលើគ្រែ ខ្សឹកខ្សួលថា បើខ្ញុំបាន បុរសនោះ ទើបមានជីវិត បើមិនបាន ក៏នឹងស្លាប់ ។ បិតារបស់នាងជ្រាបរឿងនោះមានសេចក្តីស្រឡាញ់ក្នុងកូនស្រីច្រើនព្រោះ ជាកូនស្រីតែមួយ ទើបយកសំណូក ១០០០ កហាបណៈ ឲ្យភ្នាក់ងារ អ្នករក្សា នគរ ដើម្បីដោះលែងចោរដោយឧបាយ ។ ឲ្យគេតែងខ្លួន ប្រដាប់ដោយ គ្រឿងអលង្ការសព្វយ៉ាង ឲ្យឡើងទៅកាន់ប្រាសាទ ។ កុលធីតា ឈ្មោះភទ្ទា