អដ្ឋកថា បដាចារាថេរី
គាថារបស់ព្រះនាងបដាចារាថេរីមានពាក្យផ្តើមថា នង្គលេ - ហិ កសំ ខេត្តំ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា កុលធីតារូបនេះក្នុងសាសនាព្រះមានព្រះភាគព្រះនាម ថាបទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូលក្នុងក្រុងហង្សវតី ដឹងក្តីហើយ ថ្ងៃមួយ ស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា ឃើញព្រះមានព្រះភាគ ស្ថាបនាភិក្ខុនីមួយ រូបក្នុងតំណែងឯតទគ្គៈ ជាងភិក្ខុនីទាំងឡាយខាងទ្រទ្រង់វិន័យ ធ្វើកុសលឲ្យ ក្រៃលែងប្រាថ្នាតំណែងនោះ ។ នាងធ្វើកុសលដរាបដល់អស់ជីវិត អន្ទោល ទៅក្នុងទេវតានិងមនុស្សទាំងឡាយ កាលសាសនាព្រះពុទ្ធព្រះនាមថាកស្សបៈ បដិសន្ធិក្នុងព្រះរាជវាំងរបស់ព្រះបាទកាសីព្រះនាមថាកិកី ជាព្រះរាជធីតាមួយ អង្គក្នុងចំណោមបងប្អូនស្រីទាំង ៧ អង្គ ប្រព្រឹត្តកោមារិព្រហ្មចរិយៈអស់ ពីរម៉ឺនឆ្នាំ សាងបរិវេណថ្វាយភិក្ខុសង្ឃ ។ ចុតិអំពីនោះ កើតក្នុងទេវលោក សោយទិព្វសម្បត្តិអស់មួយពុទ្ធន្តរ ក្នុងពុទ្ធុប្បាទនេះកើតក្នុងត្រកូលសេដ្ឋីធំដឹង ក្តីហើយធ្វើសេចក្តីស្និទ្ធស្នេហាជាមួយកម្មករម្នាក់ ក្នុងផ្ទះរបស់ខ្លួន ។ មាតាបិតា បានកំណត់ថ្ងៃបញ្ជូននាងឲ្យទៅសេដ្ឋីបុត្តម្នាក់ដែលមានជាតិស្មើគ្នា ។ នាង ដឹងរឿងនោះហើយ ក៏ប្រមូលទ្រព្យដែលមានតម្លៃទុកក្នុងដៃ ចេញទៅតាម ទ្វារជាមួយបុរសដែលខ្លួនស្រឡាញ់នោះ នៅអាស្រ័យត្រង់តំបន់មួយ ក៏តាំង គភ៌ ។ កាលគភ៌គ្រប់ខែ នាងក៏ពោលថា នែអ្នក ប្រយោជន៍អ្វីដោយការនៅ អនាថាក្នុងទីនេះ ខ្ញុំនឹងត្រឡប់ទៅកាន់ផ្ទះរបស់ត្រកូល កាលស្វាមីពោលពន្យា ថា ថ្ងៃនេះសឹមទៅ ស្អែកនេះសឹមទៅ នាងគិតថា បុរសនេះល្ងង់ ពិតជា មិននាំអញត្រឡប់ទៅផ្ទះពិត កាលប្តីចេញក្រៅផ្ទះ ក៏ទុកដាក់ទ្រព្យដែលគួរ ទុកដាក់ក្នុងផ្ទះហើយប្រាប់មន