អដ្ឋកថា តឹសមត្តាថេរីគាថា

ក្បាលទី 44 · ទំព័រ 257

គាថារបស់ព្រះថេរី ៣០ មានពាក្យផ្តើមថា មុសលានិ គហេត្វាន ដូច្នេះជាដើម ។ កុលធីតាទាំងនោះ ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធអង្គ មុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ សន្សំ បុណ្យដើម្បីរួចផុតដោយលំដាប់ ក្នុងពុទ្ធុប្បាទនេះត្រូវកម្មរបស់ខ្លួនដាស់តឿន ហើយកើតក្នុងផ្ទះមានត្រកូលផ្សេងៗគ្នា ដល់នូវភាពជាអ្នកដឹងក្តីហើយស្តាប់ ធម៌ក្នុងសម្នាក់ព្រះនាងបដាចារាថេរី បាននូវសទ្ធាហើយនាំគ្នាចេញបួសមាន សីលបរិសុទ្ធ បំពេញវត្តបដិបត្តិ ថ្ងៃមួយ ព្រះនាងបដាចារាថេរីកាលឲ្យឱវាទ ដល់ភិក្ខុនីទាំងនោះ ទើបបានពោលគាថា ២ ថា ពួកមាណព កាន់អង្រែទាំងឡាយបុកស្រូវ តែងបាននូវទ្រព្យ ទាំងឡាយ ចិញ្ចឹមកូននិងប្រពន្ធ ។ ពួកនាងចូរធ្វើនូវពុទ្ធសាសនា ដែលគេធ្វើហើយ មិនក្តៅក្រហាយតាមក្រោយ ចូរលាងជើង ទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ ប្រកបរឿយៗ នូវសេចក្តីស្ងប់ចិត្ត ហើយចូរធ្វើនូវពុទ្ធសាសនាចុះ ដូច្នេះ ។ ក្នុងគាថានោះ មានសេចក្តីសង្ខេបដូច្នេះថា សត្វ ( មាណព ) ទាំងនេះ កាន់អង្រែបុកស្រូវធ្វើការបុកស្រូវឲ្យអ្នកដទៃ គឺធ្វើការស៊ីឈ្នួលបុកស្រូវចិញ្ចឹម ជីវិត ធ្វើការងារថោកថយបែបនេះដទៃទៀត សន្សំទ្រព្យបានសមគួរ ចិញ្ចឹម បុត្តភរិយា តែការងាររបស់សត្វទាំងនោះ ជាការងារថោកថយ ជាការងារ របស់បុថុជ្ជន ជាទុក្ខ និងមិនប្រកបដោយប្រយោជន៍ ព្រោះដូច្នោះ នាងទាំងឡាយ ចូរលះការងារយឺតយូរ ដែលប្រកបដោយសេចក្តីសៅហ្មងបែបនេះហើយ ធ្វើតាមពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ គឺចូរធ្វើតាមពាក្យប្រៀនប្រដៅរបស់ ព្រះសម្មាសម្ពុទ្ធពោលគឺត្រៃសិក្ខា បានដល់ ចូរឲ្យកើតក្នុងសន្តានរបស់ខ្លួន ព្រះថេរីបានពោលហេតុក្នុ