អដ្ឋកថា ចន្ទាថេរី
គាថារបស់ព្រះនាងចន្ទាថេរី មានពាក្យផ្តើមថា ទុគ្គតាហំ បុរេ អាសឹ ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ធ្វើសមោធានធម៌ដែលជាគ្រឿងតាក់តែងវិមោក្ខដោយលំដាប់មានញាណចាស់ ក្លាហើយ ក្នុងពុទ្ធុប្បាទនេះ បដិសន្ធិក្នុងផ្ទះព្រាហ្មណ៍ដែលមិនប្រាកដឈ្មោះ ក្នុងស្រុកព្រាហ្មណ៍មួយ តាំងពីនាងកើតមកត្រកូលនោះក៏វិនាសទ្រព្យរឿយៗ ។ នាងដឹងក្តីតាមលំដាប់ មានជីវិតរស់នៅយ៉ាងលំបាក ។ សម័យនោះ អហិវាតករោគកើតឡើងក្នុងផ្ទះនោះ ដោយរោគនោះ ញាតិរបស់នាងក៏នាំគ្នាស្លាប់ អស់ កាលអស់ញាតិនាងមិនអាចរស់នៅបានក៏ទៅកាន់ទីដទៃ កាន់អំបែងដើរ សូមអាហារតាមផ្ទះផ្សេងៗ ញ៉ាំងជីវិតឲ្យតាំងនៅដោយអាហារដែលបាន ។ ថ្ងៃមួយ ទៅកាន់ទីដែលព្រះនាងបដាចារាថេរីចែកបាយ ភិក្ខុនីទាំងឡាយឃើញ កុលធីតានោះដល់នូវសេចក្តីទុក្ខ ត្រូវសេចក្តីទុក្ខគ្របសង្កត់ កើតចិត្តករុណា សង្គ្រោះដោយពាក្យពីរោះ ហើយឲ្យបរិភោគអាហារដែលមានរសឆ្ងាញ់ដែល មានក្នុងបរិវេណនោះរហូតឆ្អែត ។ នាងជ្រះថ្លាក្នុងអាចារនិងសីលរបស់ភិក្ខុនីទាំងនោះចូលទៅរកព្រះថេរីថ្វាយបង្គំហើយ អង្គុយក្នុងទីសមគួរនាចំណែក ម្ខាង ។ ព្រះថេរីបានសម្តែងធម៌ដល់នាង នាងស្តាប់ធម៌នោះហើយ ក៏រឹងរឹតតែ ជ្រះថ្លាក្នុងពាក្យប្រៀនប្រដៅ និងកើតសេចក្តីសង្វេគក្នុងសង្សារវដ្តទើបបួស ។ កាលបួសហើយនៅក្នុងឱវាទរបស់ព្រះថេរី ផ្តើមចម្រើនវិបស្សនា ប្រកបភាវនារឿយៗ ព្រោះជាអ្នកបំពេញបារមីទុកនិងព្រោះញាណចាស់ក្លា មិនយូរ បុន្មានក៏សម្រេចអរហត្តមួយអន្លើដោយបដិសម្ភិទា ៤ ពិចារណាបដិបទារបស់