បញ្ចសតានំ បដាចារាថេរី

ក្បាលទី 44 · ទំព័រ 265

នាងមិនដឹងផ្លូវរបស់សត្វណា ដែលមកឬទៅទេហើយយំរក កូនដែល ( មិនដឹងជា ) មកអំពីទីណានោះថា ឱកូនអាត្មាអញអើយ ។ ទុក ជានាងដឹងផ្លូវរបស់កូននោះដែលមកឬទៅ ក៏មិនគប្បីសោករកកូននោះឡើយ ព្រោះសត្វមានយ៉ាងនេះជាធម្មតា ។ ( សត្វនោះ ) មិនមានអ្នកណាមួយអង្វរ ឲ្យមកអំពីបរលោកនោះ ទាំងមិនមានអ្នកណាមួយអនុញ្ញាតឲ្យទៅអំពីលោក នេះឡើយ ទំនងជាមកអំពីទីណាមួយ ( មាននរកជាដើម ) មកអាស្រ័យនៅ ( ក្នុងទីនេះ ) អស់ពីរបីថ្ងៃ ។ សត្វសូម្បីទៅអំពីភពនេះ មកកាន់ភពដទៃ ទៅអំពីភពនោះទៅកាន់ភពដទៃ ចែកឋានទៅហើយ ដោយសភាពជាមនុស្ស នឹងអន្ទោលទៅបើមកយ៉ាងណា ក៏ទៅយ៉ាងនោះ ការខ្សឹកខ្សួលព្រោះតែសត្វ នោះ មានប្រយោជន៍អ្វី ។ លោកម្ចាស់បានដកព្រួញគឺសេចក្តីសោកដែលឃើញដោយកម្រអាស្រ័យ នូវហបឫទ័យរបស់ខ្ញុំ លោកម្ចាស់បានបន្ទោបង់សេចក្តីសោក ព្រោះកូនរបស់ខ្ញុំ ដែលត្រូវសេចក្តីសោកគ្របសង្កត់ហើយ ។ ក្នុងថ្ងៃនេះខ្ញុំនោះ មានព្រួញរដក ហើយ មិនមានសម្រេកគម្លាន មានទុក្ខរលត់ហើយ ខ្ញុំសូមដល់នូវព្រះពុទ្ធ ជាអ្នកប្រាជ្ញផង ព្រះធម៌ផង ព្រះសង្ឃផង ជាសរណៈ ។ បដាចារាថេរី ៥០០ ។