ខេមាថេរី
ហៃនាងខេមា នាងនៅក្មេង ជាស្រីមានរូប យើងសោត ក៏នៅក្មេងកំលោះ នាងចូរមកយើងនឹងត្រេកត្រអាល ដោយតូរ្យតន្រ្តីប្រកបដោយ អង្គ ៥ ។ អាត្មានឿយណាយ ធុញទ្រាន់ដោយកាយស្អុយដែលមានជំងឺជានិច្ច ពុក ផុយនេះ កាមតណ្ហា អាត្មាបានដកចេញហើយ ។ កាមទាំងឡាយ មាន ឧបមាដោយលំពែងនិងអណ្តោតជាទីកាប់ច្រិញ្ចាំនូវខន្ធទាំងឡាយ អ្នកនិយាយ ចំពោះតម្រេកក្នុងកាមណា ឥឡូវនេះតម្រេកក្នុងកាមនោះ មិនជាទីត្រេកអរ នៃអាត្មាទេ ។ សេចក្តីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបានកម្ចាត់ចេញ ហើយ គំនរងងឹតអាត្មាក៏បានទម្លាយហើយ ម្នាលមារមានចិត្តបាប អ្នកចូរដឹង យ៉ាងនេះចុះ ម្នាលមារលាមកអ្នកឯងអាត្មាបានកម្ចាត់ចេញហើយ ។ ពួកជន ពាលមិនដឹងតាមពិត សំពះនក្ខត្តឫក្សទាំងឡាយ បូជាភ្លើងក្នុងព្រៃ ហើយ សម្គាល់ថាជាការបរិសុទ្ធ ។ ចំណែកខាងអាត្មានមស្ការព្រះសម្ពុទ្ធ ជាបុរស ខ្ពង់ខ្ពស់ ជាអ្នកធ្វើតាមសាសនារបស់ព្រះសាស្តា បានរួចស្រឡះហើយចាក ទុក្ខទាំងពួង ។ ខេមាថេរី ។