អដ្ឋកថា ខេមាថេរី
គាថារបស់ព្រះនាងខេមាថេរី មានពាក្យផ្តើមថា ទហរា តុវំ រូបវតី ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាបទុមុត្តរៈ ជាទាសីរបស់អ្នកដទៃ អាស្រ័យអ្នកដទៃចិញ្ចឹមជីវិតក្នុងក្រុងហង្សវតី នាងចិញ្ចឹមជីវិតដោយការជួយខ្វល់ខ្វាយការងាររបស់អ្នកដទៃ ថ្ងៃមួយ បាន ឃើញព្រះសុជាតត្ថេរ អគ្គសាវ័ករបស់ព្រះបទុមុត្តរសម្មាសម្ពុទ្ធ កំពុងត្រាច់ បិណ្ឌបាត បានប្រគេននំ ៣ ដុំ ។ ក្នុងថ្ងៃតែមួយនោះ ក៏បានលះសក់របស់ ខ្លួនដូរយកតម្លៃថ្វាយទានដល់ព្រះថេរៈ ធ្វើសេចក្តីប្រាថ្នាថា ខ្ញុំគប្បីជាពុទ្ធសាវិកាជាអ្នកមានបញ្ញាច្រើនក្នុងអនាគត ។ កុលធីតានោះមិនប្រមាទក្នុងកុសល ធម៌ដរាបដល់អស់ជីវិត អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយ បានជា មហេសីរបស់ទេវរាជក្នុងជាន់កាមាវចរមានសក្កទេវរាជជាដើម ដោយលំដាប់ ក្នុងមនុស្សលោកក៏បានជាមហេសីរបស់ស្តេចចក្រពត្តិ និងរបស់ស្តេចបឋវីមណ្ឌលច្រើនដង សោយមហាសម្បត្តិហើយ ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថាវិបស្សី កើតក្នុងមនុស្សលោកដល់នូវភាពជាអ្នកដឹងក្តីហើយស្តាប់ ធម៌ក្នុងសម្នាក់ព្រះសាស្តា បាននូវសេចក្តីសង្វេគ បួសប្រព្រឹត្តព្រហ្មចរិយៈ អស់ ១ ម៉ឺនឆ្នាំ ជាពហូសូត ជាធម្មកថិក ធ្វើកម្មដែលនាំឲ្យកើតបញ្ញា ដោយ ការពោលធម៌ដល់មហាជនជាដើម ចុតិអំពីភពនោះហើយ អន្ទោលទៅក្នុង សុគតិភពប៉ុណ្ណោះ ក្នុងកប្បនេះ កាលព្រះមានព្រះភាគព្រះនាមថាកកុសន្ធៈ និងព្រះកោនាគមនៈ កើតក្នុងផ្ទះមានត្រកូលដែលសម្បូរដោយសម្បត្តិដល់នូវ ភាពជាអ្នកដឹងក្តីហើយ សាងមហាសង្ឃារាមថ្វាយដល់ភិក្ខុសង្ឃមានព្រះពុទ្ធ ជាប្រធាន ។ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាកស្សបទសពល បានជាព្រះរាជ ធីតាច្បង