អដ្ឋកថា សុជាតាថេរី
គាថារបស់ព្រះនាងសុជាតាថេរី មានពាក្យផ្តើមថា អលង្កតា សុវសនា ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុងព្រះពុទ្ធ អង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ សន្សំបុណ្យដើម្បីការរួចផុតដោយលំដាប់ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងត្រកូល សេដ្ឋី ក្នុងសាកេតនគរ ធំពេញវ័យហើយ មាតាបិតាលើកឲ្យសេដ្ឋីបុត្តដែល មានជាតិស្មើគ្នា មានប្តីហើយ នៅជាមួយប្តីក្នុងត្រកូលនោះជាសុខសប្បាយ ថ្ងៃមួយ ទៅកាន់ឧទ្យានលេងនក្ខត្តឫក្ស កាលមកកាន់នគរជាមួយនឹងមនុស្ស ដែលចោមរោម បានជួបព្រះសាស្តាក្នុងអញ្ជនវ័ន មានចិត្តជ្រះថ្លា ចូលទៅ គាល់ អង្គុយក្នុងទីសមគួរនាចំណែកម្ខាង ព្រះសាស្តាត្រាស់អនុបុព្វីកថាដល់ នាងហើយ ទ្រង់ជ្រាបថា នាងមានចិត្តសមគួរហើយ ទើបប្រកាសធម្មទេសនា ឈ្មោះ សាមុក្កំសិកៈ ( អរិយសច្ច ៤ ) ឲ្យក្រៃលែង ។ ចប់ព្រះធម៌ ទេសនា ទាំងកំពុងអង្គុយនោះ ក៏សម្រេចអរហត្តមួយអន្លើដោយបដិសម្ភិទា ៤ ព្រោះខ្លួនបានបំពេញបារមីមកហើយ ១ ព្រោះមានញាណចាស់ក្លា ១ និងព្រោះលម្អនៃទេសនារបស់ព្រះសាស្តា ១ ថ្វាយបង្គំព្រះសាស្តាហើយទៅកាន់ ផ្ទះ សូមឲ្យប្តីនិងមាតាបិតាអនុញ្ញាតហើយ ទៅកាន់សម្នាក់របស់ភិក្ខុនី តាមព្រះតម្រាស់របស់ព្រះសាស្តា បួសហើយក្នុងសម្នាក់នៃភិក្ខុនីទាំងឡាយ កាលបួសហើយ ក៏បានពិចារណានូវការបដិបត្តិរបស់ខ្លួន ហើយទើបពោល គាថាទាំងនេះជាឧទានថា អាត្មាអញមានខ្លួនស្អិតស្អាង មានគ្រឿងស្លៀកពាក់ល្អទ្រទ្រង់ ផ្កាកម្រង លាបស្រឡាបដោយខ្លឹមចន្ទន៍ បិទបាំងជិតដោយ