អនោបមាថេរី
ក្បាលទី 44 · ទំព័រ 299
អាត្មាអញកើតក្នុងត្រកូលខ្ពង់ខ្ពស់ដែលមានគ្រឿងឧបករណ៍ ជាទីរីករាយច្រើន មានទ្រព្យច្រើន ជាស្រីបរិបូណ៌ដោយសម្បុរនិងរូប ជាធីតា បង្កើតនៃសេដ្ឋីឈ្មោះមេឃិ ។ ពួកព្រះរាជបុត្ត ក៏ចង់បាន ពួកសេដ្ឋីបុត្តក ៏ជាប់ចិត្ត ទើបប្រើទូតទៅ ( ក្នុងសម្នាក់ ) បិតារបស់អាត្មាអញ ( ថា ) សូមអ្នកឲ្យនាងអនោបមាដល់ខ្ញុំ ។ ធីតារបស់អ្នកឈ្មោះអនោបមាន៎ុះ ( លក្ខណ ញ្ញូជន ) កាត់ថ្លៃចំនួនទ្រព្យបុន្មាន ខ្ញុំសូមជូនប្រាក់និងកែវជា ៨ គុណ អំពីទ្រព្យនោះ ។ អាត្មាអញនោះ បានឃើញព្រះសម្ពុទ្ធ ជាចម្បងនៃលោក ព្រះអង្គប្រសើរបំផុត ក៏ចូលទៅក្នុងទីសមគួរ ថ្វាយបង្គំព្រះបាទារបស់ព្រះអង្គ ។ ព្រះគោតមនោះ បានសំដែងធម៌ដល់អាត្មាអញដោយសេចក្តីអនុគ្រោះ អាត្មាអញអង្គុយលើអាសនៈនោះ ហើយបានសម្រេចនូវផលទី ៣ ។ លំដាប់ ពីនោះមក អាត្មាអញបានកោរសក់ទាំងឡាយ ហើយបួសក្នុងធម្មវិន័យ រាត្រីគម្រប់ ៧ របស់អាត្មាអញក្នុងថ្ងៃនេះ ជារាត្រីដែលតណ្ហារីងស្ងួត ។