អដ្ឋកថា មហាបជាបតីគោតមី

ក្បាលទី 44 · ទំព័រ 304

គាថារបស់ព្រះនាងមហាបជាបតិគោតមីថេរី មានពាក្យផ្តើម ថា ពុទ្ធវីរ នមោ ត្យត្ថុ ដូច្នេះជាដើម ។ បានឮថា កុលធីតាអង្គនេះ ក្នុងសាសនាព្រះមានព្រះភាគ ព្រះនាមថា បទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូលក្នុងក្រុងហង្សវតី ដល់នូវភាពជាអ្នកដឹងក្តី ហើយ កំពុងស្តាប់ធម៌ក្នុងសម្នាក់របស់ព្រះសាស្តា ឃើញព្រះសាស្តា ទ្រង់ ស្ថាបនាភិក្ខុនីមួយរូបទុកក្នុងតំណែងឯតទគ្គៈរបស់ភិក្ខុនី ខាងរតញ្ញូធ្វើកុសលកម្ម ឲ្យក្រៃលែង ហើយប្រាថ្នាតំណែងនោះ ធ្វើបុណ្យមានទានជាដើមដរាប ដល់អស់ជីវិត អន្ទោលទៅមកក្នុងទេវតានិងមនុស្សទាំងឡាយអស់មួយសែន កប្ប ក្នុងលោកដែលមិនមានព្រះពុទ្ធ ក្នុងចន្លោះព្រះមានព្រះភាគ ព្រះនាម កស្សបៈនិងព្រះមានព្រះភាគនៃយើងទាំងឡាយ បានកើតជាប្រធាននៃទាសី ៥០០ នាក់ ក្នុងនគរពារាណសី ។ កាលនោះនាងបានឃើញព្រះបច្ចេកពុទ្ធ ៥ អង្គ ក្នុងថ្ងៃចូលវស្សា ចុះអំពីភ្នំនន្ទមូលកៈមកកាន់ឥសិបតនៈ ហើយត្រ ាច់បិណ្ឌបាតក្នុងនគរត្រឡប់ទៅកាន់ឥសិបតនៈវិញ ស្វែងរកហត្ថកម្មដើម្បី សាងកុដិក្នុងថ្ងៃចូលវស្សាបានបបួលស្រីទាសីទាំងនោះ មួយអន្លើដោយស្វាមី រៀងៗខ្លួនឲ្យនាំគ្នាសាងកុដិ ៥ ខ្នង មួយអន្លើដោយវត្ថុប្រកប មានទីចង្រ្កម ជាដើមតម្កល់គ្រែ តម្កល់ទឹកឆាន់ទឹកប្រើប្រាស់ និងភាជនៈជាដើមស្រេចបាច់ និមន្តព្រះបច្ចេកពុទ្ធដើម្បីនៅចាំវស្សាអស់ត្រៃមាស ក្នុងទីនោះៗឯងហើយតាំង ភិក្ខាប្រគេនតាមវារៈ ។ ស្ត្រីម្នាក់មិនអាចថ្វាយភិក្ខាក្នុងថ្ងៃដែលដល់វារៈរបស់ ខ្លួនបាន នាងក៏នាំយកភិក្ខាអំពីផ្ទះរបស់ខ្លួនទៅថ្វាយជំនួស នាងបដិបត្តិយ៉ាង នេះអស់ ៣ ខែ កាលដល់ថ្ងៃបវារណា ឲ្យទាសីម្នាក់លះបង់សំពត់សាដក ម្នាក់មួយផ្ទាំង រួមជាសំពត់សាដកសាច់គ្រោតគ្រាត