អដ្ឋកថា តុត្តាថេរី
គាថារបស់ព្រះនាងគុត្តាថេរី មានពាក្យផ្តើមថា គុត្តេ យទត្ថំ បព្វជ្ជា ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុង ភព នោះ ៗ ប្រមូលនូវធម៌ជាគ្រឿងតាក់តែងវិមោក្ខដោយលំដាប់ មានកុសល មូលចាស់ក្លាហើយ អន្ទោលទៅក្នុងសុគតិបុណ្ណោះ ក្នុងពុទ្ធុប្បាទនេះ កើត ក្នុងត្រកូលព្រាហ្មណមហាសាល ក្នុងក្រុងសាវត្ថី មានឈ្មោះថា គុត្តា ។ កុលធីតានោះដឹងក្តីហើយ ត្រូវឧបនិស្ស័យសម្បត្តិដាស់តឿននឿយណាយក្នុង ការនៅគ្រប់គ្រងផ្ទះ សូមអនុញ្ញាតមាតាបិតាហើយ បួសក្នុងសម្នាក់របស់ព្រះនាង មហាបជាបតិគោតមី កាលបួសហើយ ផ្តើមចម្រើនវិបស្សនា ប្រកប ភាវនារឿយៗ ចិត្តរបស់នាងក៏ស្ទុះទៅក្នុងអារម្មណ៍ខាងក្រៅ ព្រោះសន្សំមក អស់កាលយូរ មិនមានឯកគ្គតារម្មណ៍ឡើយ ព្រះសាស្តាទ្រង់គង់ក្នុងព្រះគន្ធ កុដិ ទ្រង់ឃើញហេតុនោះ កាលទ្រង់អនុគ្រោះព្រះថេរី ទ្រង់ផ្សាយរស្មីទៅ ទ្រង់បង្ហាញព្រះកាយ ដូចគង់លើអាកាសក្បែរនាងគុត្តានោះ កាលទ្រង់ឲ្យ ឱវាទទើបត្រាស់គាថាទាំងនេះថា ម្នាលនាងគុត្តា ការដែលនាងលះបង់កូននិងគំនរទ្រព្យ ហើយ បួស ដើម្បីប្រយោជន៍ណា នាងចូរចម្រើនឲ្យរឿយៗនូវប្រយោជន៍នោះឯង នាងកុំលុះអំណាចនៃចិត្តឡើយ ។ ពួកសត្វ ត្រូវចិត្តបញ្ឆោតហើយ ត្រេកអរក្នុងវិស័យនៃមារ មិនដឹងថា អាត្មាអញត្រាច់រង្គាត់ទៅកាន់សង្សារ អស់ជាតិមិនតែមួយ ។ កាមច្ឆន្ទៈ ព្យាបាទៈ សក្កាយទិដ្ឋិ សីលព្វតបរាមាសៈ និង វិចិកិច្ឆាជាគម្រប់ ៥ ។ ម្នាលភិក្ខុនី លុះនាងលះនូវសំយោ