វិជយោថេរី

ក្បាលទី 44 · ទំព័រ 343

អាត្មាអញមិនលុះអំណាចក្នុងភាវនាចិត្ត មិនបានសេចក្តីស្ងប់ ចិត្តបានចេញអំពីលំនៅ ៤ លើក ៥ លើក អាត្មាអញបាន ចូលទៅរកភិក្ខុ នី ( ព្រះថេរីឈ្មោះខេមា ) ហើយសាកសួរដោយគោរព លោកបាន សំដែងធម៌ គឺធាតុ អាយតនៈ អរិយសច្ច ៤ ឥន្ទ្រិយ ពលៈ ពោជ្ឈង្គៈ អដ្ឋង្គិកមគ្គដល់អាត្មាអញ ដើម្បីដល់នូវប្រយោជន៍ដ៏ឧត្តម ។ លុះអាត្មាអញ បានស្តាប់ពាក្យរបស់ភិក្ខុនីនោះហើយក៏ បានធ្វើតាមពាក្យប្រៀនប្រដៅរបស់ លោក ក្នុងបុរិមយាមនៃរាត្រីបានរពឫកឃើញនូវបុព្វជាតិ ក្នុងមជ្ឈិមយាមនៃ រាត្រីបានជម្រះនូវទិព្វចក្ខុ ក្នុងបច្ឆិមយាមនៃរាត្រីបានទម្លាយនូវគំនរងងឹតវេលា នោះ អាត្មាអញបានជ្រួតជ្រាបកាយដោយបីតិនិងសុខៈ ទម្លាយនូវគំនរងងឹត ហើយលាងជើងទាំងគូក្នុងរាត្រីទី ៧ វិជយាថេរី ។