អដ្ឋកថា វិជយោថេរី
គាថារបស់ព្រះនាងវិជយាថេរី មានពាក្យផ្តើមថា ចតុក្ខត្តុំ ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុងព្រះ ពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វានទុកក្នុងភពនោះៗ ជាអ្នកមានកុសលមូលដែលចម្រើនមកដោយលំដាប់ អន្ទោលទៅក្នុងទេវតានិ ងមនុស្សទាំងឡាយ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទះមានត្រកូលក្នុងក្រុងរាជ គ្រឹះ ដល់នូវភាពជាអ្នកដឹងក្តីហើយ បានជាសម្លាញ់របស់ព្រះនាងខេមាថេរី កាលនៅជាគ្រហស្ថ ។ បានឮមកថា នាងខេមានោះ បួសហើយគិតថា អម្បាលមហេសីនោះ ទ្រង់គង់បួស នឹងពោលថ្វីដល់អញ អញនឹងបួសដែរ ទើបចូលទៅរកព្រះនាងខេមាថេរី ។ ព្រះថេរីជ្រាបអធ្យាស្រ័យ របស់នាង ហើយ ក៏សម្តែងធម៌ឲ្យនាងមានចិត្តសង្វេគក្នុងសង្សារ ជ្រះថ្លាក្រៃលែងក្នុងព្រះ សាសនា នាងស្តាប់ធម៌នោះហើយ កើតនូវសេចក្តីសង្វេគបាននូវសទ្ធាហើយក៏ សូមបួស ។ ព្រះថេរីបានឲ្យនាងបួសហើយ កាលបួសហើយ ធ្វើកិច្ចខាង ដើមស្រេច ចម្រើនវិបស្សនាមិនយូរបុន្មាន ក៏សម្រេចអរហត្តមួយអន្លើដោយ បដិសម្ភិទា ៤ ព្រោះសម្បូរដោយហេតុសម្បទា ពិចារណាដល់បដិបទារបស់ ខ្លួនហើយ ពោលនូវគាថាទាំងនេះជាឧទានថា អាត្មាអញមិនលុះអំណាចក្នុងភាវនាចិត្ត មិនបានសេចក្តីស្ងប់ ចិត្ត បានចេញអំពីលំនៅ ៤ លើក ៥ លើក អាត្មាអញបាន ចូលទៅរកភិក្ខុនី ( ព្រះថេរីឈ្មោះខេមា ) ហើយសាកសួរ ដោយគោរព លោកបានសំដែងធម៌គឺធាតុ អាយតនៈ អរិយសច្ច ៤ ឥន្ទ្រិយ ពលៈ ពោជ្ឈង្គៈ អដ្ឋង្គិកមគ្គ ដល់អាត្មាអញ ដើម្បីដល់នូវប្រយោជន៍ដ៏ឧត្តម ។