អដ្ឋកថា ឧត្តរាថេរី

ក្បាលទី 44 · ទំព័រ 347

ក្នុងសត្តកនិបាត គាថារបស់ព្រះនាងឧត្តរាថេរី មានពាក្យ ផ្តើមថា មុសលានិ គហេត្វាន ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ បានធ្វើកុសលមូល សន្សំធម៌ជាគ្រឿងតាក់តែងវិមោក្ខដោយលំដាប់ មានធម៌ជាគ្រឿងអប់រំបន្ទុំវិមុត្តិចាស់ក្លា ។ ក្នុងពុទ្ធុប្បាទនេះ កើតក្នុងផ្ទះមាន ត្រកូលមួយក្នុងនគរសាវត្ថី មានឈ្មោះថាឧត្តរាដល់នូវភាពជាអ្នកដឹងក្តីហើយ ចូលទៅកាន់សម្នាក់បដាចារាថេរី ។ ព្រះថេរីបានសម្តែងធម៌ដល់នាង នាង ស្តាប់ធម៌ហើយ កើតសេចក្តីសង្វេគក្នុងសង្សារវដ្តជាអ្នកជ្រះថ្លាក្រៃលែង ក្នុង សាសនាក៏បួស កាលបួសហើយធ្វើកិច្ចខាងដើមស្រេច ចម្រើនវិបស្សនាក្នុង សម្នាក់របស់ព្រះនាងបដាចារាថេរី ប្រកបភាវនារឿយៗ ពិចារណាវិបស្សនាមិ នយូរបុន្មានក៏សម្រេចអរហត្តមួយអន្លើដោយបដិសម្ភិទា ព្រោះឥន្ទ្រិយចាស់ ក្លាសម្បូរដោយឧបនិស្ស័យ កាលសម្រេចអរហត្តហើយពិចារណាការបដិបត្តិរបស់ខ្លួនបានពោលគាថាទាំងនេះជាឧទានថា ពួកមាណពកាន់អង្រែទាំងឡាយបុកស្រូវ ពួកមាណព រមែង បាននូវទ្រព្យចិញ្ចឹមកូន និងប្រពន្ធទាំងឡាយ នាងទាំងឡាយ ចូរព្យាយាមធ្វើអំពើ ដែលធ្វើហើយ មិនក្តៅក្រហាយតាម ក្រោយក្នុងព្រះពុទ្ធសាសនា ចូរលាងជើងទាំងឡាយឲ្យឆាប់ ហើយអង្គុយក្នុងទីសមគួរ ។ នាងទាំងឡាយចូរតាំងចិត្តតម្កល់ ឲ្យមាំ ឲ្យមានអារម្មណ៍តែមួយហើយពិចារណានូវសង្ខារទាំងឡាយ ថាជារបស់ដទៃ ទាំងមិនមែនជារបស់ខ្លួន ។ អាត្មាបានស្តាប់ពាក្យរបស់ព្រះថេរីនោះ គឺជាពាក្យប្រៀន ប្រដៅរបស់ព្រះថេរីឈ្មោះបដាចារា ហើយបានលាងជើង រួច ចូលទៅអង្គុយក្នុងទីសមគួរ ។