អដ្ឋកថា ចាលាថេរី

ក្បាលទី 44 · ទំព័រ 351

គាថារបស់ព្រះនាងចាលាថេរី មានពាក្យផ្តើមថា សតឹ ឧបដ្ឋបេត្វាន ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ ក្នុងពុទ្ធុប្បាទនេះកើតក្នុងគភ៌របស់ព្រាហ្មណីឈ្មោះរូបសារី ក្នុងនាល កគាមដែនមគធៈ ក្នុងថ្ងៃដាក់ឈ្មោះ ញាតិទាំងឡាយ បានដាក់ឈ្មោះថា ចាលា ។ ចាលានោះមានប្អូនស្រីឈ្មោះឧបចាលា ឧបចាលានោះមានប្អូនស្រី ម្នាក់ទៀតឈ្មោះសីសូបចាលា ទាំង ៣ នាក់នេះ ជាប្ហូនស្រីរបស់ព្រះធម្មសេនាបតី ។ កូនប្រុស ៣ នាក់ មានឈ្មោះដូចគ្នានឹងជនទាំងនេះដែល លោកហៅក្នុងថេរគាថាថា ចាលា ឧបចាលា សីសូបចាល្បា ។ បងប្អូនស្រីទាំង ៣ នេះ បានដឹងថា ព្រះធម្មសេនាបតីបួសហើយ នាំគ្នា គិតថា ធម៌វិន័យដែលបងប្រុសរបស់អញទៅបួស គង់មិនថោកថយ ពិត បព្វជ្ជាគង់មិនថោកថយ កើតនូវឧស្សាហ៍ មានឆន្ទៈខ្លាំងក្លា នាំគ្នាលះញាតិ និងអ្នកស្និទ្ធស្នាលដែលកំពុងយំមានមុខជោកដោយទឹកភ្នែក ចេញបួស លុះ បួសហើយ ក៏ប្រឹងប្រែងព្យាយាម មិនយូរបុន្មានក៏សម្រេចអរហត្តនៅដោយ និព្វានសុខនិងផលសុខ ។ បណ្តាភិក្ខុនីទាំងនោះ នឹងពោលដល់ចាលាភិក្ខុនីមុន ។ ថ្ងៃមួយ ត្រឡប់ ។ អំពីបិណ្ឌបាត ក្រោយពីឆាន់ភត្តាហារហើយ ក៏ចូលទៅកាន់ព្រៃអន្ធវ័នអង្គុយ សម្រាកពេលថ្ងៃ កាលនោះ មារចូលទៅរកលួងលោមព្រះថេរី ដោយកាម ទាំងឡាយ ដែលលោកសំដៅដល់ពោលទុក ( ក្នុងសំយុត្តនិកាយសគាថ វគ្គ ) ថា គ្រានោះ ចាលាភិក្ខុនី ស្លៀកដណ្តប់ក្នុងបុព្វណ្ហសម័យ ។ បេ ។ អង្គុយសម្រាកក្នុងវេលាថ្ងៃ ក្រោមម្លប់ឈើមួយ ។