គាថាសីសូបចាលាថេរី

ក្បាលទី 44 · ទំព័រ 362

ភិក្ខុនីបរិបូណ៌ដោយសីល សង្រួមដោយប្រពៃក្នុងឥន្ទ្រិយ ទាំងឡាយ គប្បីបាននូវព្រះនិព្វានជាទីស្ងប់មានឱជៈ មិនច្របូកច្របល់ដោយ វត្ថុអ្វីមួយ ។ ពួកទេវតាណា នៅក្នុងឋានតាវត្តិង្សក្តី នៅក្នុងឋានយាមៈក្តី នៅក្នុងឋាន តុសិតក្តី ពួកទេវតានៅក្នុងឋាននិម្មានរតីក្តី ពួកទេវតានៅក្នុងឋានបរនិម្មិតវសវត្តី ក្តី នាងចូរតាំងចិត្តទៅរកពួកទេវតាទាំងនោះដែលនាងធ្លាប់នៅហើយ ក្នុង កាលមុន ។ ពួកទេវតាណា នៅក្នុងឋានតាវត្តិង្សក្តី នៅក្នុងឋានយាមៈក្តី នៅក្នុងឋាន តុសិតក្តី ពួកទេវតានៅក្នុងឋាននិម្មានរតីក្តី ពួកទេវតានៅក្នុងឋានបរនិម្មិតវសវត្តី ក្តី ( ទេវតាទាំងនោះចេញ ) អំពីភពទៅកាន់ភព សព្វៗកាល តម្កល់ នៅក្នុងសក្កាយ គឺខន្ធបញ្ចកៈ មិនប្រព្រឹត្តកន្លងនូវសក្កាយៈ ជាអ្នកអន្ទោល ទៅកាន់ជាតិនិងមរណៈ ។ លោកទាំងមូលឆេះ លោកទាំងមូលច្រាលរន្ទាល លោកទាំងមូលសន្ធោសន្ធៅ លោកទាំងមូលញាប់ញ័រ ( ដោយភ្លើង ១១ មានរាគៈជាដើម ) ។ ព្រះពុទ្ធបានសំដែងធម៌ប្រាប់អាត្មា ជាធម៌ដែលមិន កម្រើក មិនមានអ្វីផ្ទឹមបានដែលបុថុជ្ជនសេពមិនបានហើយ ចិត្តរបស់អាត្មាត ្រេកអរចំពោះក្នុងធម៌នោះ ។ អាត្មាបានស្តាប់ព្រះពុទ្ធដីការបស់ព្រះអង្គហើយក៏ ត្រេកអរក្នុងសាសនា ត្រៃវិជ្ជាអាត្មាបានសម្រេចហើយ សាសនារបស់ព្រះ ពុទ្ធ អាត្មាបានធ្វើហើយ ។ សេចក្តីរីករាយក្នុងអារម្មណ៍ទាំងពួង អាត្មាបាន កម្ចាត់ចេញហើយ គំនរងងឹតអាត្មាបានទម្លាយចេញហើយ ម្នាលមារកំបាប អ្នកចូរដឹងយ៉ាងនេះចុះ ម្នាលមារលាមកអ្នកឯងយើងកម្ចាត់ចេញហើយ ។ សីសូបចាលាថេរី ។