គាថាវឌ្ឍមាតុត្ថេរី

ក្បាលទី 44 · ទំព័រ 369

ហៃវឌ្ឍៈ ព្រៃគឺកិលេស កុំមានដល់លោក ក្នុងកាលណាៗ ឡើយ ហៃកូន លោកកុំមានចំណែកនៃសេចក្តីទុក្ខរឿយៗឡើយ ។ ហៃវឌ្ឍៈ ព្រោះថា អ្នកប្រាជទាំងឡាយលោកមិនមានតណ្ហា កាត់សេចក្តីសង្ស័យ ជា អ្នកត្រជាក់ត្រជុំ ដល់នូវសេចក្តីរាបសា មិនមានអាសវៈ តែងនៅជាសុខ ។ ហៃវឌ្ឍៈ ចូរលោកចម្រើនឲ្យរឿយៗ ដើម្បីដល់នូវការឃើញមគ្គ ដែលពួក ឥសីនោះ ធ្លាប់សន្សំមកហើយ ដើម្បីធ្វើនូវព្រះនិព្វានជាទីបំផុតទុក្ខ ។ បពិត្រមាតា លោកក្លៀវក្លាប្រាប់សេចក្តីនេះដល់ខ្ញុំ បពិត្រមាតា ខ្ញុំសំគាល់ ថា ព្រៃគឺកិលេសរបស់លោកមិនមានដោយពិត ។ ហៃវឌ្ឍៈ សង្ខារទាំងឡាយឯណានីមួយដ៏ថោកទាប ឧត្តម និងកណ្តាល ព្រៃគឺកិលេស សូម្បីតូចឆ្មារក្តី សូម្បីបន្តិចបន្តួចក្តីនៃខ្ញុំមិនមានឡើយ ។ ខ្ញុំជាអ្នក មិនប្រមាទ បានចម្រើនឈាន មានអាសវៈទាំងពួងអស់ហើយ ត្រៃវិជ្ជាខ្ញុំបាន សម្រេចហើយ សាសនារបស់ព្រះពុទ្ធខ្ញុំបានធ្វើហើយ ។ មាតារបស់ខ្ញុំ បានចាក់ជន្លួញដ៏លើសលុប គឺគាថាប្រកបដោយប្រយោជន៍ យ៉ាងសំខាន់ៗដោយពិត ដូចជាពួកជនអ្នកអនុគ្រោះ ។ ខ្ញុំបានស្តាប់ពាក្យប្រៀន ប្រដៅរបស់លោកដែលជាមាតាបង្កើតហើយ ក៏ដល់នូវធម្មសង្វេគ ដើម្បីដល់ នូវព្រះនិព្វាន ជាទីក្សេមចាកយោគៈ ។ ខ្ញុំនោះ មានចិត្តស្លុងទៅរកព្រះនិព្វាន ដោយសម្មប្បធាន មិនខ្ជិលច្រអូសទាំងយប់ទាំងថ្ងៃ ជាអ្នកដែលមាតាដាស់ តឿនហើយ ក៏ស្ងប់រម្ងាប់ បានសម្រេចនូវព្រះនិព្វានដ៏ខ្ពង់ខ្ពស់ ។ វឌ្ឍមាតាថេរី ។