គាថាកីសាគោតមីថេរី

ក្បាលទី 44 · ទំព័រ 377

ភាពនៃកល្យាណមិត្ត ចំពោះសត្វលោក ព្រះមហាមុនី ទ្រង់ សរសើរហើយ បុគ្គលកាលគប់រកនូវពួកកល្យាណមិត្ត សូម្បីខ្លួនជាបុគ្គល ពាលក៏គង់បានទៅជាបណ្ឌិត ។ បុគ្គលគួរគប់រកនូវពួកសប្បុរស ប្រាជ្ញានៃ ពួកបុគ្គលដែលរាប់រក ( នូវសប្បុរស ) រមែងចម្រើនដោយពិត បុគ្គល ឯណានីមួយ មានក្សត្រជាដើម កាលគប់រកនូវពួកសប្បុរសគប្បីរួចចាកទុក្ខ ទាំងអស់ផង គប្បីដឹងនូវអរិយសច្ចទាំង ៤ ផង គឺទុក្ខសច្ច ១ ទុក្ខសមុទយសច្ច ១ ទុក្ខនិរោធសច្ច ១ មគ្គសច្ច ប្រកបដោយអង្គ ៨ ប្រការ ១ ។ ព្រះមានព្រះភាគ ជាសារថីទូន្មាននូវបុរស ទ្រង់ត្រាស់ថា ឥត្ថីភាពនាំមកនូវ សេចក្តីទុក្ខ ។ មែនពិត ការនៅរួមជាមួយនឹងស្វាមីនាំមកនូវទុក្ខ ស្រីពួកខ្លះ សម្រាលបុត្តតែម្តង ដាច់បំពង់ស្បូន ( ស្លាប់ ) ក៏មាន ( ស្រីពួកខ្លះ ) ជាសុខុមាលជាតិ មានគភ៌រវាងពាក់កណ្តាល ប្រាថ្នាសម្លាប់កូនក្នុងគភ៌ ស៊ី ថ្នាំពិស ដល់នូវសេចក្តីវិនាសទាំងពីរនាក់ ( កូននិងម្តាយ ) ក៏មាន ។ ខ្ញុំ កាលទៅរកទីសម្រាល ( កូន ) បានឃើញប្តីស្លាប់ ខ្ញុំទៅមិនទាន់ដល់ផ្ទះ របស់ខ្លួន ក៏សម្រាល ( កូន ) កណ្តាលផ្លូវ ។ កូនទាំងពីរក៏ធ្វើមរណកាល ប្តីរបស់ខ្ញុំក៏ស្លាប់ក្នុងផ្លូវ ខ្ញុំជាស្រីកំព្រា ឯមាតាបិតានិងបងប្អូនប្រុស ក៏ត្រូវ គេដុតក្នុងជើងថ្ករជាមួយគ្នា នាងរងទុក្ខប្រមាណមិនបាន ក្នុងត្រកូលដែល អស់ភោគសម្បត្តិ ជាត្រកូលកំព្រា ទឹកភ្នែករបស់នាងប្រព្រឹត្តទៅ អស់ពាន់ ជាតិជាច្រើន ។ ខ្ញុំឃើញនាង ( កើតជា ) ចចកញី ស៊ីសាច់មនុស្សក្នុង កណ្តាលព្រៃស្មសាន មួយទៀតសាច់កូនក៏នាងបានស៊ីហើយ ( ក្នុងអត្តភាព នេះ ) ខ្ញុំមានវង្សត្រកូលសាបសូន្យត្រូវអ្នកផងតិះដៀល មានប្តីក៏ស្លាប់ តែ បានត្រាស់ដឹងនូវអ