អដ្ឋកថា គាថាកីសាគោតមីថេរី

ក្បាលទី 44 · ទំព័រ 378

ក្នុងឯកាទសកនិបាត គាថារបស់ព្រះនាងកីសាគោតមីថេរី មានពាក្យផ្តើមថា កល្យាណមិត្តតា ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ កាលសាសនាព្រះមានព្រះភាគ ព្រះនាមថា បទុមុត្តរៈ កើតក្នុងផ្ទះមានត្រកូល ក្រុងហង្សវតី ដល់នូវភាពជាអ្នកដឹងក្តីហើយ ថ្ងៃមួយ ស្តាប់ធម៌ក្នុងសម្នាក់ព្រះសាស្តា ឃើញព្រះសាស្តាទ្រង់ស្ថាបនាភិក្ខុនីមួយ រូបក្នុងតំណែងឯតទគ្គៈ គឺជាកំពូលជាងភិក្ខុនីដែលទ្រទ្រង់នូវចីវរសៅហ្មង ទើបសន្សំកុសលឲ្យក្រៃលែង ហើយប្រាថ្នាតំណែងនោះ នាងអន្ទោលទៅក្នុង ទេវតានិងមនុស្សទាំងឡាយអស់មួយសែនកប្ប ក្នុងពុទ្ធុប្បាទនេះ កើតក្នុង ត្រកូលទុគ៌ត ក្រុងសាវត្ថី មានឈ្មោះថា គោតមី តែព្រោះស្គម ទើបហៅថា កីសាគោតមី ។ នាងទៅកាន់ត្រកូលស្វាមី មាតាបិតា និងញាតិមើលងាយ ថា កូនស្រីរបស់ត្រកូលក្រីក្រ នាងប្រសូតបុត្តម្នាក់ ព្រោះបានកូនប្រុស មាតាបិតានិងញាតិក៏ធ្វើការរាប់អានក្រៃលែងតែ កូនប្រុសនោះក៏ស្លាប់ ក្នុង កាលដែលចេះរត់លេង ដោយហេតុនោះ ក៏ក្លាយជាមនុស្សឆ្កួត ព្រោះសេចក្តី សោក ។ នាងគិតថា ពីមុនអញត្រូវគេមើលងាយ តាំងពីបានកូនប្រុស អញក៏ បានទទួលនូវការស្រឡាញ់រាប់អាន មនុស្សទាំងនេះព្យាយាមចោលកូនអញ ខាងក្រៅស្រុក ដោយភាពជាមនុស្សឆ្កួត ព្រោះសេចក្តីសោក ទើបពសរីរៈ កូនប្រុសដែលស្លាប់ហើយ ត្រាច់ទៅក្នុងនគរតាមលំដាប់ទ្វារផ្ទះ ដោយពោល ថា សូមលោកមេត្តា ឲ្យថ្នាំដល់កូនប្រុសរបស់ខ្ញុំផងចុះ ។ មនុស្សទាំងឡាយ ជេរប្រទេចថា យកថ្នាំព្យាបាលអ្នកស្លាប់មកអំពីណា នាងមិនជឿពាក្យរបស់ មនុស្សទាំងនោះ កាលនោះ បុរសបណ្ឌិតម្នាក់គិតថា ស្រីនេះ មានចិត្តរវើ