គាថាឧប្បលវណ្ណាថេរី

ក្បាលទី 44 · ទំព័រ 395

យើងទាំងពីរនាក់គឺមាតានិងធីតាមានប្តីជាមួយគ្នា ( ភរិយា រួមប្តី ) សេចក្តីតក់ស្លុត សេចក្តីព្រឺរោមអស្ចារ្យចម្លែកកើតមានដល់ខ្ញុំនោះ ។ ថ្វឺយ កាមទាំងឡាយ ជារបស់មិនស្អាត មានក្លិនអាក្រក់ ដូចជាបន្លាច្រើន យ៉ាងដែលនាំយើងទាំងពីរនាក់ គឺមាតានិងធីតា ឲ្យជាភរិយាជាមួយគ្នា ។ លុះខ្ញុំឃើញទោសក្នុងកាមទាំងឡាយហើយ ឃើញនេក្ខម្មៈថាជារបស់ក្សេម ទើបចេញចាកផ្ទះក្នុងក្រុងរាជគ្រឹះ ចូលកាន់ផ្នួស ។ ខ្ញុំដឹងនូវបុព្វេនិវាស ឯ ទិព្វចក្ខុនិងចេតោបរិយញ្ញាណ ខ្ញុំជម្រះហើយ ទិព្វសោតធាតុ ខ្ញុំជម្រះហើយ ដែរ ។ ទាំងឫទ្ធិខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ការអស់ទៅនៃអាសវៈ ខ្ញុំបាន ដល់ហើយ អភិញ្ញា ៦ ខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ពុទ្ធសាសនាខ្ញុំបានធ្វើ ហើយ ។ ខ្ញុំនិម្មិតនូវរថទឹមសេះ ៤ ដោយឫទ្ធិ ហើយថ្វាយ បង្គំព្រះបាទទាំង គូនៃព្រះពុទ្ធដ៏មានសិរី ជាទីពឹងនៃសត្វលោក ។ នាងជាស្រីម្នាក់ឯងចូលមកកាន់ដើមរាំងភ្នំ ដែលនៅចុងមានផ្ការីកស្គុស ស្គាយ ហើយឈរនៅទៀបគល់ឈើ បុគ្គលណាមួយជាគម្រប់ពីររបស់នាង ក៏មិនមាន ន្រែស្តីពាល នាងមិនខ្លាចពួកអ្នកលេងទេឬ ។ បើទុកជាអ្នកលេងទាំងឡាយមួយរយឬមួយពាន់ ជាបុគ្គលមានសភាព យ៉ាងនេះ មកជួបជុំគ្នា ក៏រោម ( របស់យើង ) មិនព្រឺព្រួច មិនញាប់ញ័រ នែមារ អ្នកម្នាក់ឯងនឹងធ្វើនូវអ្វីដល់យើងកើត ។ យើងនេះនឹងបាត់ទៅ ឬនឹង ចូលទៅកាន់ផ្ទៃរបស់អ្នកក៏បាន ឬបើទុកជាឈរនៅក្បែរចន្លោះចិញ្ចើមរបស់ អ្នក ក៏អ្នកមើលមិនឃើញយើងឈរដែរ ។ យើងជ្រាស្តីស្ទាត់ក្នុងអធិចិត្ត ឥទ្ធិបាទទាំងឡាយយើងបានចម្រើនហើយដោយប្រពៃ អភិញ្ញា ៦ យើងបាន ធ្វើឲ្យជាក់ច្បាស់ហើយ ពុទ្ធសាសនាយើងបានធ្វើហើយ កាមទាំងឡាយ ប្រៀបដោយលំពែងនិងឈើស្រួចសម្