គាថាបុណ្ណិកាថេរី
សោឡសកនិបត ខ្ញុំជ្រាស្តីអ្នកដងទឹក មានការខ្លាចទណ្ឌភ័យ នៃជនជាម្ចាស់ ទាំងឡាយ ត្រូវភ័យអំពីវាចានិងទោសបៀតបៀន ហើយចុះទឹករាល់ពេល ក្នុងកាលត្រជាក់រងារ ។ ម្នាលព្រាហ្មណ៍ អ្នកខ្លាចអ្នកណា ទើបចុះទឹករាល់ ពេល មានខ្លួនញាប់ញ័រ ទទួលរងរងារដ៏ក្រៃលែង ។ ម្នាលនាងបុណ្ណិកាដ៏ចម្រើន នាងដឹង ( ថាខ្ញុំ ) កំពុងធ្វើកុសលកម្ម ជា គ្រឿងបិទនូវបាបកម្មដែរ ម្តេចក៏សួរដេញដោល បុគ្គលណាទោះចាស់ក្តី ក្មេង ក្តី ធ្វើបាបកម្មបុគ្គលនោះរមែងរួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយ ទឹក ។ អ្នកល្ងង់ណាហ្ន៎ បាននិយាយពាក្យនេះទៅរកអ្នកដែលល្ងង់ដែរ ( ថា បុគ្គល ) រមែងរួចចាកបាបកម្ម ព្រោះការស្រោចស្រប់ដោយទឹក ( បើដូច្នោះ ) កង្កែប អណ្តើក នាគ ក្រពើ ឬសត្វដទៃណាមួយ ដែលត្រាច់ទៅក្នុងទឹកទាំងអស់ នឹងទៅកាន់ឋានសួគ៌ដោយពិត ។ ពួកជនអ្នកសម្លាប់ទ្រាយ សម្លាប់ ជ្រូក នេសាទត្រី អ្នកចាប់ម្រឹគ ពួកចោរ ពួកពេជ្ឈឃាតឬពួកជនឯទៀតដែល មានកម្មដ៏លាមក ពួកជនទាំងនោះ ក៏រួចចាកបាបកម្ម ព្រោះការស្រោចស្រប់ ដោយទឹក ។ ប្រសិនបើស្ទឹងទាំងនោះ អាចបន្សាត់ចោលនូវបាប ដែលអ្នកធ្វើ ក្នុងកាលមុនបាន ស្ទឹងទាំងនោះ ក៏អាចបន្សាត់ចោលនូវបុណ្យរបស់អ្នក បានដែរ ព្រោះហេតុនោះខ្លួនអ្នកនឹងទៅជាបុគ្គលក្រៅស្រឡះ ម្នាលព្រាហ្មណ៍ អ្នកខ្លាចចំពោះបាបកម្មណា ហើយចុះត្រាំទឹកគ្រប់ៗពេល ម្នាលព្រាហ្មណ៍អ្នក កុំធ្វើនូវបាបកម្មនោះវិញ កុំ ( ចុះត្រាំទឹក ) ឲ្យរងារ បៀតបៀននូវសម្បុរសរីរៈ របស់អ្នកឡើយ ។ នាងដឹកនាំខ្ញុំដែលដើរផ្លូវខុស ឲ្យដើរទៅតាមផ្លូវដ៏ប្រសើរ ម្នាលនាងដ៏ ចម្រើន ខ្ញុំសូមជូនសាដកសម្រាប់ស្រោចស្រពទឹកនេះដល់នាង ។