អដ្ឋកថា គាថាបុណ្ណិកាថេរី
ថេរីគាថា សោឡសកនិបត ក្នុងសោឡសកនិបាត គាថារបស់ព្រះនាងបុណ្ណាថេរី មាន ពាក្យផ្តើមថា ឧទហារី អហំ សីតេ ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថា វិបស្សី កើតក្នុងផ្ទះមាន ត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ ព្រោះជាអ្នកដល់ព្រមដោយហេតុ សម្បទា ក៏ទៅក្នុងសម្នាក់ភិក្ខុនីស្តាប់ធម៌បាននូវសទ្ធា ហើយបួស មានសីល បរិសុទ្ធ រៀនព្រះត្រៃបិដក ជាពហូសូត ទ្រទ្រង់នូវធម៌ និងជាធម្មកថិក ។ នាងបួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថាសិខី វេស្សភូ កកុ សន្ធៈ កោនាគមនៈ និងកស្សបៈ ជាអ្នកសម្បូរដោយសីល ជាពហូសូត ទ្រទ្រង់នូវធម៌ និងជាធម្មកថិក ដូចកាលបួសក្នុងសាសនារបស់ព្រះមានព្រះភាគ ព្រះនាមថាវិបស្សី ដូច្នោះដែរ តែព្រោះខ្លួនជាអ្នកមានមានះ មិនអាច កាត់កិលេសបាន និងព្រោះធ្វើនូវកម្មដោយមានមានះជាសន្តាន ក្នុងពុទ្ធុប្បាទ នេះ កើតក្នុងផ្ទៃទាសីក្នុងផ្ទះរបស់អនាថបិណ្ឌិកសេដ្ឋី មានឈ្មោះថា បុណ្ណា នាងជាសោតាបន្ន ព្រោះព្រះធម្មទេសនាឈ្មោះសីហនាទសូត្រ ក្រោយមក ទូន្មានព្រាហ្មណ៍ដែលប្រកាន់ថា បរិសុទ្ធិ ដោយការចុះងូតទឹក លោកសេដ្ឋី សរសើរហើយ ធ្វើនាងឲ្យជាអ្នកជា អនុញ្ញាតឲ្យនាងបួស កាលបួសហើយ ចម្រើនកម្មដ្ឋាន មិនយូរបុន្មាន ក៏សម្រេចអរហត្តមួយអន្លើដោយបដិសម្ភិទា ៤ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអបទានថា ខ្ញុំបានបួសក្នុងសាសនា នៃព្រះមានព្រះភាគ ព្រះនាមវិបស្សី ផង ព្រះនាមសិខីផង ព្រះនាមវេស្សភូផង ព្រះនាមកកុសន្ធៈ ផង ព្រះនាមកោនាគមនៈផង ប្រកបដោយតាទិគុណផង ព្