អម្ពបាលីថេរី

ក្បាលទី 44 · ទំព័រ 443

កាលពីដើមសក់របស់ខ្ញុំ មានចុងង មានពណ៌ខ្មៅ ប្រាកដ ស្មើដោយពណ៌នៃស្លាបកន្លង់ ឥឡូវនេះសក់ទាំងឡាយនោះប្រាកដស្មើដោយ សម្បកធ្មៃ និងសម្បកក្រចៅព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ ( កាលពីដើម ) សំណុំសក់ របស់ខ្ញុំ ពេញដោយផ្កា ហាក់ដូចជាប្រអប់ដាក់គ្រឿងក្រអូប ដែលគេអប់ ( ឥឡូវនេះ ) សំណុំសក់នោះ មានក្លិនដូចជាក្លិននៃរោមទន្សាយ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិតមិនប្រែប្រួល ។ ( កាលពីដើម ) សក់របស់ខ្ញុំវិចិត្រដោយក្រាសនិងស្នៀតសក់ ល្អលើសលុប ដូចជាព្រៃបឫស្សីដុះស្នាប់ល្អ ( ឥឡូវនេះ ) សក់នោះ ល្បោះរង្វើល ក្នុងសីសៈប្រទេសនោះៗព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គ ពោលនូវពាក្យពិត មិនប្រែប្រួល ។ ( កាលពីដើមសក់របស់ខ្ញុំ ) ល្អិត មានក្លិនក្រអូប ស្អិតស្អាងដោយក្រាសមាស ប្រដាប់ដោយផ្នួងទាំងឡាយដ៏ ល្អត្រកាល ( ឥឡូវនេះ ) សក់នោះថ្ពែកព្រោះតែជរា ព្រះពុទ្ធដីការបស់ ព្រះសម្មាសម្ពុទ្ធព្រះអង្គពោលនូវពាក្យពិតមិនប្រែប្រួល ។ ( កាលពីដើម ) ចិញ្ចើមទាំងឡាយរបស់ខ្ញុំស្អាតល្អ ដូចជាគំនូសដែលជាងរចនាល្អ ( ឥឡូវនេះ ) ចិញ្ចើមទាំងនោះយុរយារ ដោយអាការជ្រួញជ្រីវព្រោះតែជរា ព្រះពុទ្ធ ដីកា របស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល ។ ( កាលពីដើម ) ភ្នែកទាំងឡាយ មានសម្បុរថ្លា ខៀវស្រងាត់ រុងរឿង ល្អ ក្រឡង់ដូចជាកែវមណី ( ឥឡូវនេះ ) ភ្នែកទាំងនោះ ត្រូវជរាញាំញី ក៏បែរជា មិនល្អ ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិន ប្រែប្រួល ។ ច្រមុះ ( របស់ខ្ញុំ )