អដ្ឋកថា អម្ពបាលីថេរី
ថេរីគាថា វីសតិនិបត ក្នុងវីសតិនិបាត គាថារបស់ព្រះនាងអម្ពបាលីថេរី មានពាក្យ ផ្តើមថា កាឡកា ភមរវណ្ណសទិសា ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ ក្នុងសាសនារបស់ព្រះមានព្រះភាគព្រះនាមថា សិខី បព្វជ្ជា ឧបសម្បទា សមាទានសិក្ខាបទរបស់ភិក្ខុនី ។ ថ្ងៃមួយ ថ្វាយបង្គំព្រះចេតិយ ធ្វើប្រទក្សិណមួយអន្លេដោយភិក្ខុនីជាច្រើន កាលព្រះខីណាសវថេរីនិមន្តទៅ មុន ជ្រុលស្តោះទឹកមាត់ ទឹកមាត់ក៏ធ្លាក់ទៅលានព្រះចេតិយ ដោយកម្លាំងនៃ ការស្តោះ ( ក្អក ) ព្រះខីណាសវថេរីមិនឃើញក៏និមន្តទៅ ភិក្ខុនីរូបនេះដើរ អំពីខាងក្រោយ ឃើញទឹកមាត់នោះ ក៏ជេរថា មេពេស្យា មួយណាស្តោះ ទឹកមាត់ត្រង់ទីនេះ ។ កុលធីតារូបនេះ រក្សាសីលក្នុងកាលជាភិក្ខុនី ខ្ពើមការចូលទៅ ក្នុងគភ៌ តាំងចិត្តទុកក្នុងអត្តភាពជាឧបបាតិកៈ ។ ដោយការតាំងចិត្ត នោះ ក្នុងអត្តភាពចុងក្រោយ កុលធីតារូបនេះ ក៏ជាឧបបាតិកៈកំណើត កើតត ្រង់គល់ស្វាយ ក្នុងព្រះរាជឧទ្យាន ក្រុងវេសាលី ។ ភ្នាក់ងាររក្សាឧទ្យាន បានឃើញស្ត្រីនោះ ក៏នាំចូលទៅកាន់ព្រះនគរ ។ ព្រោះនាងកើតត្រង់គល់ ស្វាយ ទើបគេឲ្យឈ្មោះថា អម្ពបាលី ។ កាលនោះ ពួក ព្រះរាជកុមារច្រើន អង្គឃើញនាងស្អាត គួរសរសើរ គួរជ្រះថ្លា មាននូវគុណសម្បត្តិវិសេស ក្នុងការរាំច្រៀង ជាដើម ក៏នាំគ្នាប្រាថ្នាមកធ្វើជាគូគ្រងរៀងៗខ្លួន ដើម្បីរម្ងាប់ នូវវិវាទរបស់ព្រះរាជកុមារទាំងនោះ ពួកចៅក្រមត្រូវកម្មរបស់នាងដាស់តឿន ទើបតាំងនាងទុកក្នុងតំណែងជាស្រីគណិកា ( ស្រីរបស់គណៈ ) ថា នាងចូរ ជារបស់មនុស្សគ្រប់គ្នា ។