រោហិណីថេរី

ក្បាលទី 44 · ទំព័រ 461

( បិតាសួរនាងរោហិណីថា ) នែនាងដ៏ចម្រើន នាងចួបនឹង ខ្ញុំ ពោលថា សមណៈ នាងភ្ញាក់ឡើងក៏ពោលថា សមណៈ នាងសរសើរ ចំពោះពួកសមណៈតែម្យ៉ាង នាងនឹងជាសមណីដោយពិត ។ នាងតែងផ្គត់ផ្គង់ បាយទឹកដ៏ច្រើនចំពោះពួកសមណៈ នែនាងរោហិណី ឥឡូវនេះ យើងសួរ នាង ចុះនាងមានសេចក្តីស្រឡាញ់ពួកសមណៈ តើដោយហេតុដូចម្តេច ។ ពួកសមណៈ ជាអ្នកមិនប្រាថ្នាក្នុងការងារ ខ្ជិលច្រអូស រស់នៅដោយសារទាន ដែលបុគ្គលដទៃឲ្យ ជាអ្នកបុនប៉ងប្រាថ្នាតែអាហារមានរសឆ្ងាញ់ទេ ចុះនាង មានសេចក្តីស្រឡាញ់ពួកសមណៈ តើដោយហេតុដូចម្តេច ។ ( នាងរោហិណីតបថា ) បពិត្របិតា អ្នកដេញដោលសួរខ្ញុំ អំពីពួកស មណៈ អស់កាលយូរណាស់ហើយ ខ្ញុំនឹងសំដែងនូវបញ្ញា សីល និង សេចក្តីខ្មីឃ្មាតរបស់សមណៈទាំងនោះដល់អ្នក ។ ពួកសមណៈជាអ្នកប្រាថ្នា នូវការងារ មិនខ្ជិលច្រអូស ធ្វើចំពោះតែការងារដ៏ប្រសើរ រមែងលះបង់នូវ រាគៈនិងទោសៈ ខ្ញុំមានសេចក្តីស្រឡាញ់ពួកសមណៈ ដោយហេតុនោះឯង ។ ពួកសមណៈជាអ្នកធ្វើនូវកម្មស្អាត រមែងកម្ចាត់បង់នូវឫសនៃបាបទាំងបី សមណៈទាំងនុ៎ះ បានលះបង់នូវបាបទាំងអស់ខ្ញុំមានសេចក្តីស្រឡាញ់ពួកសមណៈ ដោយហេតុនោះឯង ។ កាយកម្មរបស់សមណៈទាំងនោះស្អាត វចីកម្មស្អាត ដូចគ្នា ទាំងមនោកម្មរបស់សមណៈទាំងនោះក៏ស្អាត ខ្ញុំមានសេចក្តីស្រឡាញ់ ពួកសមណៈដោយហេតុនោះឯង ។ ពួកសមណៈប្រាសចាកមន្ទិល ស្អាត ទាំងខាងក្នុង ទាំងខាងក្រៅ ដូចជាស័ង្ខដែលខាត់ហើយ ពេញដោយធម៌ស ទាំងឡាយ ខ្ញុំមានសេចក្តីស្រឡាញ់ពួកសមណៈដោយហេតុនោះឯង ។ ពួកស មណៈ ជាពហុស្សូត ទ្រទ្រង់នូវធម៌ ជាអរិយៈ រស់នៅដោយធម៌ តែង សម្តែងនូវអត្ថនិងធម៌ ខ្ញុំមានសេចក្តីស្រឡាញ់ពួកសមណៈ ដោយហេតុនោះ ឯង ។ ពួកសមណៈ ជាពហុស្សូត ទ្រទ្រង់នូវធម៌ ជាអរិយ