អដ្ឋកថា រោហិណីថេរី
គាថារបស់ព្រះនាងរោហិណីថេរី មានពាក្យផ្តើមថា សមណាតិ ភោតិ សុបិ ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយ ក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ រាប់អំពីភទ្ទកប្បនេះថយក្រោយទៅ ៩១ កប្ប កើតក្នុងផ្ទះមានត្រកូល ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថា វិបស្សី ដល់នូវភាពជាអ្នកដឹងក្តី ហើយ ឃើញព្រះមានព្រះភាគត្រាច់បិណ្ឌបាតក្នុងនគរពន្ធុមវតី ថ្ងៃមួយទទួល បាត្រមកដាក់នំហើយថ្វាយដល់ព្រះមានព្រះភាគ កើតនូវបីតិសោមនស្សថ្វាយបង្គំ ដោយបញ្ចង្គប្រតិស្ឋាន ដោយបុញ្ញកម្មនោះ នាងក៏អន្ទោលក្នុងទេវតានិង មនុស្សទាំងឡាយ សន្សំបុណ្យដើម្បីការរួចផុតដោយលំដាប់ ។ ក្នុងពុទ្ធុប្បាទ នេះ កើតក្នុងផ្ទះព្រាហ្មណ៍ ជាអ្នកមានសម្បត្តិច្រើន ក្នុងក្រុងវេសាលី មាន ឈ្មោះថារោហិណី ដល់នូវភាពជាអ្នកដឹងក្តីហើយ កាលព្រះសាស្តាគង់នៅក្នុង ក្រុងវេសាលី ក៏ទៅកាន់វិហារ ស្តាប់ធម៌ បានជាសោតាបន្ន សម្តែងធម៌ ដល់មាតាបិតា ធ្វើឲ្យកើតសេចក្តីជ្រះថ្លាក្នុងសាសនា ឲ្យមាតាបិតាអនុញ្ញាត ហើយ ក៏ចេញបួសធ្វើកិច្ចកម្មក្នុងវិបស្សនា មិនយូរបុន្មានក៏សម្រេចអរហត្ត មួយអន្លើដោយបដិសម្ភិទា ៤ សមដូចគាថាព័ន្ធដែលលោកពោលទុកក្នុងអប ទានថា ក្នុងកាលនោះ ខ្ញុំបានថ្វាយនំដល់ព្រះពុទ្ធព្រះនាមថា វិបស្សី ទ្រង់ស្វែងរកគុណធំដែលទ្រង់យាងបិណ្ឌបាតក្នុងពន្ធុមវតីនគរ។ ដោយកម្មដែលធ្វើល្អនោះ និងដោយចេតនាដែលតាំងមាំខ្ញុំ ធ្វើចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធបានចូលដល់ឋានសួគ៌ជាន់តាវត្តិង្ស ។ ខ្ញុំបានជាមហេសី របស់សក្កទេវរាជអស់ ៣៦ ដង បានជា មហេសីរបស់ស្តេចចក្រពត្តិ ៥០ ដង ។