ចាបាថេរី
( ឧបកៈពោលថា ) កាលពីដើម ខ្ញុំមានដៃកាន់ដំបង ឥឡូវនេះ ខ្ញុំនោះជាព្រានម្រឹគ មិនអាចបានដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះ សេចក្តីប្រាថ្នាគឺតណ្ហា ព្រោះភក់គឺកាម និងទិដ្ឋិដ៏ខ្លាំងក្លា ។ នាងចាបា ស្មាន នូវខ្ញុំថាជាមនុស្សស្រវឹងជ្រប់ ទើបលួងកូន ខ្ញុំកាត់ចំណងគឺកិលេសរបស់នាង ចាបា ហើយទៅបួសម្តងទៀត ។ ( នាងចាបាពោលថា ) បពិត្រមហាវីរបុរស សូមអ្នកកុំខឹងនឹងខ្ញុំ បពិត្រ មហាមុនី សូមអ្នកកុំខឹងនឹងខ្ញុំ សេចក្តីស្អាតមិនមានដល់បុគ្គលដែលមានសេចក្តីក ្រោធគ្របសង្កត់ទេ តបធម៌នឹងមានមកពីណា ។ ( ឧបកៈពោលថា ) ខ្ញុំនឹងគេចចេញអំពីស្រុកនាលៈ អ្នកណានឹងនៅក្នុង ស្រុកនាលៈនេះបាន បើពួកស្រីៗចងនូវសមណៈទាំងឡាយដែលរស់នៅ ដោយធម៌ ដោយរូបន្រៃស្តី ។ ( នាងចាបាពោលថា ) ម្នាលបុរសខ្មៅ សូមអ្នកអញ្ជើញមកសិនសឹម ត្រឡប់វិញ សូមបរិភោគនូវកាមទាំងឡាយ ដូចក្នុងកាលមុនចុះ ជនទាំងឡាយ ណាជាញាតិរបស់ខ្ញុំ ខ្ញុំនឹងធ្វើជនទាំងនោះឲ្យលុះក្នុងអំណាចនៃអ្នក ។ ម្នាលនាងចាបា នាងពោលនូវពាក្យនោះឲ្យមានភាគ ៤ អំពីពាក្យនេះ ក៏ដោយ ពាក្យនោះគប្បីជាពាក្យឆើតឆាយចំពោះតែបុរស ដែលត្រេកអរនឹង នាងបុណ្ណោះទេ ។ ម្នាលបុរសខ្មៅ ហេតុអ្វី ទើបអ្នកលះបង់ចោលខ្ញុំ ជ្រាស្តីមានរូបឆោម លាបស្រឡាបអវ័យវៈដោយខ្លឹមចន្ទន៍ក្រហម ទ្រទ្រង់នូវកាសិកពស្រ្តដ៏ឧត្តម ( សំពត់ដែលគេនាំមកអំពីដែនកាសី ) ជ្រាស្តីមានអវ័យវៈល្អ ដូចជាត្នោត សាវដែលរីកលើកំពូលភ្នំ ឬដូចជាវល្លិកេសរីកហើយ ឬក៏ដូចជាឈើច្រនៀង ( រីកហើយ ) ខាងក្នុងទ្វីប ។ ព្រានសត្វស្លាប ប្រាថ្នាចាប់សត្វស្លាបយ៉ាងណា នាងនឹងបៀតបៀនអញ ដោយរូបដែលស្អិតស្អាង ( យ៉ាងនោះ ) ពុំបានទេ ។