សុន្ទរីថេរី

ក្បាលទី 44 · ទំព័រ 494

( ព្រាហ្មណ៍ជាបិតាសួរថា ) នែនាងដ៏ចម្រើន ក្នុងកាលមុន នាងកាលស៊ីកូនទាំងឡាយដែលស្លាប់ហើយ នាងក្តៅក្រហាយក្រៃពេក ទាំង ថ្ងៃទាំងយប់ ។ ម្នាលព្រាហ្មណី ជាវាសិដ្ឋគោត្ត ថ្ងៃនេះ នាងស៊ីកូនទាំងអស់ ៧ នាក់ ព្រោះហេតុអ្វី នាងមិនក្តៅក្រហាយខ្លាំង ។ ( វាសិដ្ឋថេរីពោលថា ) ម្នាលព្រាហ្មណ៍ កូនទាំងរយ ពួកញាតិទាំង រយជាច្រើនរបស់ខ្ញុំ គឺខ្ញុំនឹងអ្នកស៊ីហើយ ក្នុងចំណែកកន្លងទៅហើយ ។ ខ្ញុំ នោះដឹងនូវព្រះនិព្វាន ជាគ្រឿងរលាស់ជាតិនិងមរណៈ ទើបមិនសោក មិនយំ ទាំងមិនក្តៅក្រហាយ ។ ឱ នាងជាវាសិដ្ឋគោត្ត នាងនិយាយសម្តីបែបនេះ អស្ចារ្យណាស់ នាង ដឹងច្បាស់នូវធម៌របស់អ្នកណា ទើបនិយាយសម្តីបែបនេះ ។ ម្នាលព្រាហ្មណ៍ ព្រះសម្ពុទ្ធអង្គនោះសំដែងធម៌ដល់សត្វទាំងឡាយដើម្បី លះបង់នូវទុក្ខទាំងពួង ជិតនគរមិថិលា ។ ម្នាលព្រាហ្មណ៍ ខ្ញុំបានស្តាប់ធម៌ របស់ព្រះអរហន្តអង្គនោះ ដែលជាធម៌មិនមានឧបធិក្កិលេស បានដឹងច្បាស់ នូវសច្ចធម៌ហើយក្នុងទីនោះ ទើបបន្ទោបង់នូវសេចក្តីសោកព្រោះកូនបាន ។ ខ្ញុំនោះនឹងទៅក្នុងទីជិតក្រុងមិថិលាដែរ ធ្វើដូចម្តេចហ្ន៎ ព្រះមានជោគអង្គ នោះ គប្បីដោះខ្ញុំចាកទុក្ខទាំងពួងបាន ។ ព្រាហ្មណ៍បានចួបនឹងព្រះពុទ្ធ ព្រះអង្គផុតស្រឡះចាក ( កិលេស ) មិនមានឧបធិក្កិលេស ព្រះមុនីទ្រង់ដល់នូវត្រើយនៃទុក្ខ បានសំដែងប្រាប់ ព្រាហ្មណ៍នោះនូវសច្ចធម៌ គឺទុក្ខ ១ ហេតុកើតឡើងនៃទុក្ខ ១ ការកន្លង នូវទុក្ខ ១ មគ្គប្រកបដោយអង្គប្រាំបីដ៏ប្រសើរជាដំណើរទៅកាន់ទីរំលត់ទុក្ខ ១ ។ សុជាតព្រាហ្មណ៍មានសច្ចធម៌ដឹងច្បាស់ហើយ ក្នុងទីនោះ ពេញចិត្តនឹងបព្វជ្ជា បានសម្រេចវិជ្ជាបីដោយរាត្រីបី ។ ព្រាហ្មណ៍ពោលថា ម្នាលសារថី អ្នកចូរមក អ្នកចូរទ