អដ្ឋកថា សុន្ទរីថេរី

ក្បាលទី 44 · ទំព័រ 498

គាថារបស់ព្រះនាងសុន្ទរីថេរី មានពាក្យផ្តើមថា បេតានិ ភោតិ បុត្តានិ ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ ក្នុងកប្បទី ៣១ រាប់ថយក្រោយអំពីភទ្ទកប្បនេះ ក្នុងសាសនាព្រះមាន ព្រះភាគព្រះនាមថាវេស្សភូ កុលធីតារូបនេះ កើតក្នុងផ្ទះមានត្រកូលដឹង ក្តីហើយ ថ្ងៃមួយ ឃើញព្រះសាស្តា កំពុងនិមន្តបិណ្ឌបាត មានចិត្តជ្រះថ្លា ប្រគេនភិក្ខា ហើយថ្វាយបង្គំដោយបញ្ចង្គប្រតិស្ឋាន ។ ព្រះសាស្តាទ្រង់ជ្រាប ថា នាងមានចិត្តជ្រះថ្លា ទ្រង់ធ្វើអនុមោទនាហើយ ក៏យាងទៅ ។ ព្រោះ បុណ្យនោះ នាងកើតក្នុងស្ថានសួគ៌ជាន់តាវត្តិង្ស នៅក្នុងស្ថានសួគ៌នោះដរាប ដល់អស់អាយុ សោយទិព្វសម្បត្តិហើយ ចុតិចាកស្ថានសួគ៌នោះ អន្ទោល ទៅមកក្នុងសុគតិបុណ្ណោះ មានញាណចាស់ក្លា ក្នុងពុទ្ធុប្បាទនេះ កើតជាធីតា របស់ព្រាហ្មណ៍ឈ្មោះសុជាត ក្នុងក្រុងពារាណសី ព្រោះនាងមានរូបសម្បត្តិ ស្អាត ទើបមានឈ្មោះថាសុន្ទរី កាលចម្រើនវ័យហើយ ប្អូនប្រុសរបស់នាង ក៏ស្លាប់ បិតារបស់នាងសោយសោកព្រោះបុត្តនោះស្លាប់ក្រៃលែង ត្រាច់ទៅក្នុង ទីផ្សេងៗ បានជួបជាមួយព្រះថេរី ឈ្មោះវាសិដ្ឋី កាលនឹងសាកសួរព្រះថេរី ដល់ហេតុដើម្បីបន្ទោបង់សេចក្តីសោក ទើបពោល ២ គាថាថា បេតានិ ភោតិ បុត្តានិ ជាដើម ព្រះថេរីដឹងថាព្រាហ្មណ៍មានសេចក្តីសោកខ្លាំងបំណង នឹងជួយបន្ទោបង់នូវសេចក្តីសោក ក៏ពោល ២ គាថាថា ពហូនិ បុត្តសតានិ ជាដើម ហើយប្រាប់ដល់រឿងដែលខ្លួនមិនសោក ព្រាហ្មណ៍ស្តាប់ រឿងនោះហើយ ក៏សួរព្រះថេរីថា បពិត្រព្រះនាងម្ចាស់ នាងមិនសោកយ៉ាង នេះបានដូចម្តេចទើបព្រះថេរី