សុភាកម្មារធីតុត្ថេរី
កាលពីដើម ខ្ញុំនៅក្រមុំ មានគ្រឿងស្លៀកពាក់ដ៏ស្អាត បាន ស្តាប់ធម៌ ការត្រាស់ដឹងសច្ចធម៌ ក៏កើតមានដល់ខ្ញុំនោះជ្រាស្តីមិនប្រហែស ធ្វេស ។ ហេតុនោះ ខ្ញុំមិនត្រេកអរក្រៃពេកក្នុងកាមារម្មណ៍ទាំងអស់ ឃើញ ភ័យក្នុងសក្កាយៈ ហើយពេញចិត្តនឹងការចេញសាងផ្នួសតែម្យ៉ាង ។ ខ្ញុំលះបង់ ពួកញាតិ ទាសកម្មករ ស្រុក ស្រែទាំងឡាយដ៏ស្តុកស្តម្ភ ( និងគំនរ នៃភោគៈទាំងឡាយ ) ដែលគួរត្រេកអរ គួររីករាយ ខ្ញុំលះបង់នូវសម្បត្តិ ដ៏ច្រើនហើយបួស ។ ខ្ញុំចេញ ( ចាកផ្ទះ ) ដោយសទ្ធា យ៉ាងនេះហើយ ( បួស ) ក្នុងព្រះសទ្ធម្ម ដែលព្រះសម្មាសម្ពុទ្ធ ត្រាស់សំដែងហើយដោយ ប្រពៃ ខ្ញុំប្រាថ្នានូវសេចក្តីមិនកង្វល់ ព្រោះការត្រឡប់មករកកាមនោះមិនសម គួរដល់ខ្ញុំទេ អ្នកណាលះចោលមាសនិងប្រាក់ហើយ គប្បីត្រឡប់មកយកវិញ ។ ប្រាក់ក្តី មាសក្តី របស់បុគ្គលនុ៎ះ មិនមែនមានដើម្បីព្រះនិព្វានជាទីស្ងប់ទេ ការទទួលមាសនិងប្រាក់នុ៎ះ មិនសមគួរដល់សមណៈទេ ការទទួលនូវប្រាក់ និងមាសនុ៎ះ មិនមែនជាទ្រព្យប្រសើរទេ ។ ការទទួលនូវប្រាក់និងមាសនុ៎ះ សុទ្ធតែជាគ្រឿងឲ្យកើតលោភ ជាគ្រឿងស្រវឹង ជាគ្រឿងវង្វេង ជាគ្រឿងព័ន្ធ ព័ទ្ធដោយធូលី គឺកិលេស ប្រកបដោយសេចក្តីរង្កៀស មានសេចក្តីចង្ហៀត ចង្អល់ច្រើន សេចក្តីទៀងទាត់ឋិតថេរក្នុងទ្រព្យនេះមិនមានទេ ។ ពួកនរជន ( ដែលត្រេកអរ ) ដោយទ្រព្យបុណ្ណេះ ឈ្មោះថាជាអ្នកប្រហែសធ្វេស ជា អ្នកមានចិត្តសៅហ្មង ជាអ្នកអាក់អន់ រមែងធ្វើនូវជម្លោះជាច្រើនទៅវិញទៅមក ។ សេចក្តីវិនាសច្រើនប្រការគឺការសម្លាប់ ការចង ការសៅហ្មង សេច