អដ្ឋកថា សុភាកម្មារធីតុត្ថេរី

ក្បាលទី 44 · ទំព័រ 516

គាថារបស់ព្រះនាងសុភាកម្មារធីតាថេរី មានពាក្យផ្តើមថា ទហរាហំ ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុង ព្រះពុទ្ធអង្គមុន ៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ អប់រំនូវកុសលមូល ចម្រើននូវធម្មសម្ភារៈដែលជាគ្រឿងតាក់តែង វិមោក្ខដោយលំដាប់ អន្ទោលទៅក្នុងចំណែកនៃសុគតិបុណ្ណោះ កាលញាណ ចាស់ក្លា ក្នុងពុទ្ធុប្បាទនេះ កើតជាធីតារបស់ជាងមាសម្នាក់ ក្នុងក្រុងរាជគ្រឹះ ព្រោះការស្អាតនៃរូបសម្បត្តិ ទើបបានឈ្មោះថា សុភា ។ នាងដឹងក្តីមកដោយ លំដាប់ កើតនូវការជ្រះថ្លា ក្នុងព្រះសាស្តា កាលព្រះសាស្តាយាងទៅកាន់ ក្រុងរាជគ្រឹះ ថ្ងៃមួយ ទើបចូលទៅគាល់ព្រះមានព្រះភាគ ថ្វាយបង្គំហើយ អង្គុយក្នុងទីសមគួរនាចំណែកម្ខាង ព្រះសាស្តា ទ្រង់ឃើញនាងមានឥន្ទ្រិយ ចាស់ក្លា ទើបទ្រង់សម្តែងធម៌ គឺអរិយសច្ច ៤ ដែលសមគួរដល់អធ្យាស្រ័យ រំពេចនោះឯង ។ នាងក៏តាំងនៅក្នុងសោតាបត្តិផល ប្រដាប់ដោយន័យមួយ ពាន់ ។ តមកនាងឃើញទោសក្នុងឃរាវាសវិស័យ ក៏បួសក្នុងសម្នាក់របស់ ព្រះនាងបជាបតិគោតមី តាំងនៅក្នុងសីលរបស់ភិក្ខុនី ប្រកបរឿយៗនូវភាវនា ដើម្បីមគ្គជាន់ខ្ពស់ ពួកញាតិនាំគ្នាចូលទៅរកនាងម្តងម្កាល អញ្ជើញនាង ដោយកាម បង្ហាញទ្រព្យជាច្រើន មួយអន្លើដោយគំនរសម្បត្តិ លួងលោម ដោយកាមទាំងឡាយ ។ ថ្ងៃមួយ កាលពួកញាតិចូលមករក កាលប្រកាស ទោសក្នុងឃរាវាសវិស័យ និងក្នុងកាមទាំងឡាយ ទើបពោលធម៌ ២៤ គាថា មានពាក្យថា ទហរាហំ ជាដើម ធ្វើញាតិទាំងនោះឲ្យអស់សង្ឃឹម ចម្រើន វិបស្សនា ប្រកបឥន្ទ្រិយទាំងឡាយ ខ្នះខ្នែងក្នុងភាវនា មិនយូរបុន្មាន ក៏ សម្រេចអរហត្តមួយអន្លើដោយបដិសម្ភិទា ៤ កាលសម្រេចអរហត្តហើយ