គាថាសុភាជីវកម្ពវនិកាថេរី

ក្បាលទី 44 · ទំព័រ 534

តឹសនិបត ( សុវណ្ណការបុត្ត ) ជាអ្នកលេង រារាំងភិក្ខុនីឈ្មោះសុភា កំពុងដើរទៅកាន់ជីវកម្ពវ័ន ជាទីរីករាយ ភិក្ខុនីឈ្មោះសុភា ក៏បានពោលនឹង សុវណ្ណការបុត្តនោះថា ។ កំហុសដូចម្តេច ដែលអាត្មាប្រទូស្តដល់អ្នក បានជា អ្នកឈររាំងអាត្មា នែអាវុសោ បុរសមិនគួរប៉ះពាល់នូវស្ត្រីជាបព្វជិតទេ ។ សិក្ខាទាំងឡាយក្នុងសាសនារបស់ព្រះសាស្តា ជាសិក្ខាគួរគោរព ព្រះសុគត បានសំដែងហើយដល់អាត្មា ហេតុដូចម្តេច ក៏អ្នកមកឈររាំងអាត្មា ដែលជា ស្រីមានចំណែកនៃធម៌ដ៏បរិសុទ្ធ មិនមានទីទួលគឺកិលេស ។ អ្នកជាបុគ្គល មានចិត្តល្អក់ ប្រកបដោយធូលីគឺរាគៈ ហេតុដូចម្តេចក៏អ្នកមកឈររាំងអាត្មា ដែលជាស្រីមានចិត្តថ្លាស្អាត ប្រាសចាកធូលីគឺរាគៈ មិនមានទីទួលគឺកិលេសមាន ចិត្តផុតស្រឡះហើយ ( ចាកខន្ធបញ្ចកៈ ) ទាំងអស់ ។ ( អ្នកលេងពោលថា ) នាងជ្រាស្តីនៅក្រមុំផង មិនអាក្រក់ផង បព្វជ្ជា នឹងធ្វើប្រយោជន៍អ្វីដល់នាង ចូរនាងបោះចោលកាសាយចីវរចេញទៅ ហើយ ចូរមក យើងនឹងបានត្រេកត្រអាលក្នុងព្រៃដែលមានផ្ការីកល្អ ។ ដើមឈើ ទាំងឡាយ ហាក់ដូចជាតាំងឡើងដោយលំអងផ្កា បក់ផ្សព្វផ្សាយនូវក្លិនដ៏ក្រអូបសព្វទិស ( នេះ ) ជាវសន្តរដូវជាដំបូង ជារដូវនាំមកនូវសុខ នាង ចូរមក យើងនឹងត្រេកត្រអាលក្នុងព្រៃដែលមានផ្ការីកល្អ ។ ដើមឈើទាំងឡាយ មានចុងស្គុសស្គាយដោយផ្កា លុះត្រូវខ្យល់បក់មក ក៏ហាក់ដូចជាបន្លឺ សំឡេងឡើង ប្រសិនបើនាងនឹងចូលទៅក្នុងព្រៃម្នាក់ឯង នាងនឹងត្រេកត្រអាលដូចម្តេចកើត ។ នាងជ្រាស្តីឥតមិត្តសម្លាញ់ ចង់ទៅកាន់ព្រៃធំ ដែល ប្រាសចាក ( មនុស្ស ) គួរឲ្យស៊ប់សែង ជាព្រៃដែលហ្វូងម្រឹគសាហាវ នៅអាស្រ័យ ជាព្រៃដែលដំរីចុះប្រេងនិងមេដំរីបុកបែន ។ នាងប្រៀបដូចរូប តុក្