អដ្ឋកថា គាថាសុភាជីវកម្ពវនិកាថេរី

ក្បាលទី 44 · ទំព័រ 539

ថេរីគាថា តឹសនិបត ក្នុងតឹសនិបាត គាថារបស់ព្រះនាងសុភាជីវកម្ពវនិកាថេរី មានពាក្យផ្តើមថា ជីវកម្ពវនំ រម្មំ ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ អប់រំនូវកុសលមូល សាងនូវបុញ្ញសម្ភារ ដែលជាគ្រឿងតាក់តែង វិមោក្ខដោយលំដាប់ មានញាណចាស់ក្លា លុះដល់ពុទ្ធុប្បាទនេះ កើតក្នុង ត្រកូលព្រាហ្មណមហាសាល ក្នុងក្រុងរាជគ្រឹះ មានឈ្មោះថាសុភា ។ បានឮថា នាងមានចំណែកសរីរៈ ប្រកបដោយពណ៌សម្បុរដូចមាស ព្រោះហេតុនោះ ទើបមាននាមតាមនោះថាសុភា ប្រែថា ស្អាត ។ ខណៈព្រះសាស្តា យាងចូលទៅកាន់ក្រុងរាជគ្រឹះ នាងក៏បាននូវសទ្ធា ជាឧបាសិកា តមក កើតសេចក្តីសង្វេគក្នុងសង្សារវដ្ត ឃើញទោសក្នុងកាមទាំងឡាយ ឃើញ នេក្ខម្មៈជាផ្លូវក្សេម បួសក្នុងសម្នាក់ព្រះនាងបជាបតិគោតមី បំពេញវិបស្សនា ២-៣ ថ្ងៃបុណ្ណោះ តាំងនៅក្នុងអនាគាមិផល ។ តមក កំលោះអ្នកលេង ម្នាក់ ជាអ្នកក្រុងរាជគ្រឹះ ឃើញព្រះថេរីកំពុងដើរទៅដើម្បីសម្រាកពេលថ្ងៃត្រង់ ជីវកម្ពវនវិហារ កើតចិត្តប្រតិព័ទ្ធ ឈរពាំងផ្លូវ ពោលបបួលដោយ កាមារម្មណ៍ ។ ព្រះថេរីកាលប្រកាសទោសរបស់កាមទាំងឡាយ និងអធ្យាស្រ័យ ក្នុងនេក្ខម្មៈ គឺការបួសរបស់ខ្លួនដោយប្រការផ្សេងៗ ទើបពោលធម៌ ដល់បុរសនោះ ។ បុរសនោះ ស្តាប់ធម្មកថាហើយ ក៏មិនព្រមថយក្រោយ នៅតែដើរតាមនោះឯង ។ ព្រះថេរីឃើញបុរសនោះមិនតាំងនៅក្នុងពាក្យរបស់ ខ្លួន ហើយឈរសរសើរភ្នែក ក៏ពោលថា ណ្ហើយចុះ អ្នកប្រហែលជាស្រឡាញ់ភ្នែក ហើយខ្វេះភ្នែកម្ខាងរបស់ខ្លួនប្រគល់ឲ្យ ។ លំដាប់នោះ បុរស នោះកើតសេចក្តីសង្វេគ អស់សេចក្តីស្រឡាញ់ក្នុងព្រ