អដ្ឋកថា គាថាឥសិទាសីថេរី

ក្បាលទី 44 · ទំព័រ 570

ថេរីគាថា ចត្តាឡីសនិបត ក្នុងចត្តាឡីសនិបាត គាថារបស់ព្រះនាងឥសិទាសីថេរី មាន ពាក្យផ្តើមថា នគរម្ហិ កុសុមនាមេ ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ ។ ក្នុងភពទី ៧ រាប់អំពីភពបច្ចុប្បន្ន បានធ្វើបរទារកកម្មជាមួយ ភរិយាអ្នកដទៃ ព្រោះសេពគប់មិត្តមិនល្អ ក្រោយអំពីស្លាប់ទៅបានកើតក្នុង នរក ឆេះក្នុងនរកនោះច្រើនរយឆ្នាំ ចុតិអំពីនរកនោះហើយ កើតក្នុងកំណើត តិរច្ឆាន ៣ ជាតិ ចុតិអំពីទីនោះហើយ កើតជាខ្ទើយក្នុងផ្ទៃរបស់ទាសី ចុតិ អំពីនោះ កើតជាកូនស្រីអ្នកធ្វើរទេះក្រីក្រម្នាក់ ចម្រើនវ័យហើយ កូនប្រុស នាយរទេះម្នាក់ ឈ្មោះគិរិទាសៈ ក៏យកធ្វើជាភរិយា គិរិទាសៈនោះ មាន ភរិយាម្នាក់ជាអ្នកមានសីល មានកល្យាណធម៌ កូនស្រីជាងរទេះនោះ មាន ប្រក្រតីច្រណែននឹងភរិយាដើម ទើបឲ្យស្វាមីបណ្តេញនាងទៅ នាងនៅក្នុង ផ្ទះនោះដរាបដល់អស់ជីវិត ក្រោយអំពីស្លាប់ ក្នុងពុទ្ធុប្បាទនេះ ក៏មកកើតជា ធីតារបស់សេដ្ឋី ដែលដល់ព្រមដោយសម្បត្តិ បានទទួលនូវការលើកតម្កើង ដោយគុណ មានត្រកូល ឋានៈ សីលនិងអាចារជាដើម ក្នុងនគរឧជ្ជេនី នាង មានឈ្មោះថាឥសិទាសី ។ លុះចម្រើនវ័យហើយ មាតាបិតា ក៏ឲ្យដល់សេដ្ឋី បុត្តម្នាក់ ដែលមានត្រកូល រូប វ័យ និងសម្បត្តិជាដើម ដែលប្រហាក់ ប្រហែលគ្នា ។ នាងឥសិទាសីនោះ បដិបត្តិស្វាមីដូចទេវតា ក្នុងផ្ទះរបស់ ស្វាមីនោះ នៅបានត្រឹមតែមួយខែ ដោយផលនៃកម្មរបស់នាង ស្វាមីក៏កើត ធុញទ្រាន់ បណ្តេញនាងចេញទៅអំពីផ្ទះ ។ រឿងទាំងអស់នោះ ជាក់ច្បាស់ ហើយក្នុងបាលីនោះឯង ព្រោះហេតុដែលស្វាមីគ្រប់គ្នារង្កៀស ( ស្