គាថាសុមេធាថេរី

ក្បាលទី 44 · ទំព័រ 589

មហានិបត នាងសុមេធា ជាធីតានៃអគ្គមហេសីរបស់ព្រះរាជាទ្រង់ព្រះនាមក ោញ្ចៈ ក្នុងនគរឈ្មោះមន្តាវតី ជ្រាស្តីដែលព្រះអរិយៈអ្នកធ្វើសាសនា ឲ្យជ្រះថ្លាហើយ ។ នាងសុមេធា ជាស្រីមានសីល ជាធម្មកថិកាដ៏វិចិត្រ ជា ពហុស្សូត ជាស្រីបានបទក្នុងព្រះពុទ្ធសាសនា ចូលទៅជិតព្រះមាតាបិតា ហើយទូលថា សូមទ្រង់ទាំងពីរស្តាប់ ( ពាក្យខ្ញុំម្ចាស់ ) ។ ខ្ញុំម្ចាស់ជាអ្នក ត្រេកអរចំពោះព្រះនិព្វាន ភពសូម្បីជាទិព្វ ក៏ជារបស់មិនទៀងទាត់ នឹងចាំបាច់ ពោលទៅថ្វីដល់កាមទាំងឡាយដែលជារបស់សោះសូន្យ មានការត្រេកអរ តិច មានសេចក្តីចង្ហៀតចង្អល់ច្រើន ។ ពួកជនពាល ឈ្លក់ក្នុងកាមទាំងឡាយ ណា កាមទាំងឡាយនោះ ជាសភាវៈខ្លោចផ្សា ឧបមាដូចជាអាសិរ ពិស ពួកជនពាលទាំងនោះ សឹងពេញណែនត្រៀបត្រាក្នុងនរក រងទុក្ខលំបាក អស់កាលដ៏អង្វែង ពួកជនពាល មានកម្មដ៏លាមក មានគំនិតអាក្រក់ មិន សង្រួមកាយ វាចា ចិត្ត រមែងសង្រេងសង្រៃ ក្នុងវិនិបាត ( អបាយ ) សព្វៗកាល ។ ជនពាលទាំងនោះ ជាអ្នកឥតប្រាជ្ញា ឥតចេតនា ត្រូវតណ្ហា ជាហេតុនៃទុក្ខរួបរឹត មិនដឹង ( នូវចតុសច្ចធម៌ ) ដែលព្រះសម្ពុទ្ធទ្រង់សំដែង រមែងមិនត្រាស់ដឹងនូវអរិយសច្ចទាំងឡាយ ។ បពិត្រព្រះមាតា ជនទាំងឡាយ ជាច្រើននាក់ណាស់ ដែលមិនដឹងនូវសច្ចធម៌ដ៏ជាធម៌ គឺព្រះពុទ្ធដ៏ប្រសើរទ្រង់ សំដែងហើយត្រេកអរតែនឹងភព ពេញចិត្តតែនឹងការកើត ក្នុងពួកទេវតា ។ សូម្បីការកើតក្នុងពួកទេវតា ក៏មិនទៀង កាលបើភពមិនទៀង ពួកជនពាល ក៏នៅតែមិនតក់ស្លុតនឹងភពដែលសត្វត្រូវកើតញយៗ ។ វិនិបាត ៤ និងគតិ ២ បុគ្គលគប្បីបានដូចម្តេចកើត បព្វជ្ជារបស់ពួកសត្វវិនិបាតក្នុងនរក មិនមាន ឡើយ ។ សូមទ្រង់ទាំងពីរ អនុញ្ញាតឲ្យខ្ញុំម្ចាស់ទៅបួស ក្នុងសាស