អដ្ឋកថា គាថាសុមេធាថេរី

ក្បាលទី 44 · ទំព័រ 599

ថេរីគាថា មហានិបត ក្នុងមហានិបាត គាថារបស់ព្រះនាងសុមេធាថេរី មានពាក្យ ផ្តើមថា មន្តាវតិយា នគរេ ដូច្នេះជាដើម ។ បានឮថា កុលធីតារូបនេះ ក៏ជាអ្នកមានបុញ្ញាធិការបានធ្វើទុកហើយក្នុង ព្រះពុទ្ធអង្គមុនៗ សន្សំកុសលដែលជាឧបនិស្ស័យនៃព្រះនិព្វាន ទុកក្នុងភព នោះៗ ចម្រើននូវធម្មសម្ភារ ដែលជាគ្រឿងតាក់តែងវិមោក្ខដោយគោរព ។ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាកោនាគមនៈ កើតក្នុងផ្ទះមានត្រកូល ដល់នូវភាពជាអ្នកដឹងក្តីហើយ មានអធ្យាស្រ័យជាមួយពួកកុលធីតាដែលជា សម្លាញ់របស់ខ្លួន រួមគ្នាសាងអារាមធំ វេរថ្វាយសង្ឃដែលមានព្រះពុទ្ធជា ប្រធាន ព្រោះបុញ្ញកម្មនោះ កាលបែកធ្លាយទម្លាយខន្ធ នាងក៏ទៅកើតក្នុង ស្ថានសួគ៌ជាន់តាវត្តិង្ស សោយទិព្វសម្បត្តិដរាបដល់អស់អាយុក្នុងឋានសួគ៌ នោះ ចុតិអំពីនោះហើយ កើតក្នុងស្ថានសួគ៌ជាន់យាមា ចុតិអំពីនោះហើយ ទៅកើតស្ថានសួគ៌ជាន់តុសិត ចុតិអំពីតុសិត ក៏ទៅកើតក្នុងស្ថានសួគ៌ជាន់និម្មានរតី ចុតិចាកស្ថានសួគ៌ជាន់និម្មានរតី ក៏ទៅកើតក្នុងស្ថាន សួគ៌ជាន់បរនិម្មិត វសវត្តី នាងកើតក្នុងស្ថានសួគ៌កាមាវចរទាំង ៥ ជាន់ តាមលំដាប់ ដូចពោល មកដូច្នេះ បានជាមហេសីរបស់ទេវរាជក្នុងស្ថានសួគ៌ជាន់នោះៗ ចុតិអំពីនោះ ហើយ ក្នុងសាសនាព្រះមានព្រះភាគព្រះនាមថាកស្សបៈ កើតជាធីតារបស់ សេដ្ឋីអ្នកមានសម្បត្តិច្រើន ដឹងក្តីតាមលំដាប់ ហើយក៏ជ្រះថ្លាក្រៃលែងក្នុងព្រះ សាសនា បានធ្វើបុញ្ញកម្មដ៏ឧឡារចំពោះព្រះរតនត្រ័យ ។