អបណ្ណកជាតកទី ១

ក្បាលទី 45 · ទំព័រ 2

សុត្តន្តបិដក ខុទ្ទកនិកាយ សូមថ្វាយបង្គំព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ ( ព្រះមានព្រះភាគទ្រង់ត្រាស់ថា ) បុគ្គលពួកខ្លះ ជាបណ្ឌិត រមែង ប្រកាន់ហេតុដែលមិនខុស បុគ្គលពួកខ្លះ ត្រិះរិះយកឯង រមែងប្រកាន់ហេតុទី ២ ( ហេតុខុស ) មេធាវីបុគ្គល បានដឹងនូវហេតុដែលខុស និងហេតុដែលមិន ខុសនេះហើយ គប្បីកាន់យកនូវហេតុដែលមិនខុសនោះ ។