អវិទូរេនិទាន
ហើយ តាំងនៅក្នុងអត្តភាពជាព្រះវេស្សន្តរ ធ្វើមហាកុសលដែលជាហេតុឲ្យ មហាប្រឹថពីកម្រើកហើយ ( ក្នុងវេស្សន្តរចរិយា ) យ៉ាងនេះថា ប្រឹថពី មិនមានចេតនាទេ មិនដឹងសុខ និងទុក្ខទេ តែមហាប្រឹថពី នោះ បានកម្រើកញាប់ញ័រអស់វារៈ ៧ ដង ព្រោះកម្លាំងទាន របស់តថាគត ដូច្នេះ ។ ក្នុងកាលអស់អាយុ ចុតិអំពីនោះ បានទៅកើតក្នុងតុសិតភព តាំងអំពី បាទមូលរបស់ព្រះពុទ្ធព្រះនាមទីបង្ករ រហូតដល់ព្រះពោធិសត្វកើតក្នុងតុសិតបុរី សេចក្តីនោះ គប្បីជ្រាបថា ជាទូរេនិទាន ។ ទូរេនិទានកថា ចប់ អវិទូរេនិទាន កាលព្រះពោធិសត្វនៅក្នុងតុសិតបុរីនោះឯង ពុទ្ធកោលាហលបានកើតឡើង ហើយ ពិតហើយ ក្នុងលោក រមែងមានកោលាហល ៣ យ៉ាង កើតឡើង គឺកប្បកោលាហល ១ ពុទ្ធកោលាហល ១ ចក្រពត្តិកោលាហល ១ ។ ពួកទេវតាជាន់កាមាវចរ ឈ្មោះលោកព្យុហដឹងថា ហេតុការណ៍ដែល កើតឡើង គឺកប្បត្រូវវិនាស នឹងមានក្នុងកាលកន្លងទៅមួយសែនឆ្នាំ មាន ក្បាលសើម រំសាយសក់ មានមុខជោកដោយទឹកភ្នែក យកដៃជូតទឹកភ្នែក ស្លៀកសំពត់ក្រហម មានរូបរាងចម្លែក ត្រាច់ទៅប្រាប់ដល់ពួកមនុស្សថា នែ អ្នកនិទ៌ុក្ខទាំងឡាយ កន្លងទៅមួយសែនឆ្នាំទៀត ការវិនាសនៃកប្បនឹងមាន ឡើង លោកនេះ ក៏នឹងវិនាសទៅ មហាសមុទ្រក៏នឹងវិនាស មហាប្រឹថពីនេះ និងស្តេចភ្នំសិនេរុ នឹងត្រូវភ្លើងឆេះវិនាសទៅ សេចក្តីវិនាស នឹងមានរហូតដល់ ព្រហ្មលោក នែអ្នកនិទុ៌ក្ខទាំងឡាយ ចូរពួកអ្នកចម្រើនមេត្តា ករុណា មុទិតា ឧបេក្ខា ចូរបម្រើ មាតា បិតា ចូរជាអ្នកឱនលំទោនចំពោះរេមោច្បង ក្នុងត្រកូល ដូច្នេះ នេះ ឈ្មោះថា កប្បកោលាហល ។ ពួកទេវតាឈ្មោះលោកបាល ដឹងថា កន្លងទៅ ១០០០ ឆ្នាំ ព្រះសព្វញ្ញូពុទ្ធ នឹងកើតឡើងក្នុងលោក ដូច្នេះហើយ នាំគ្នាត្រាច់ប្រកាស នេ