សន្តិកេនិទាន
កាលតថាគតមិនទាន់ជួបប្រទះ ( ពោធិញ្ញាណ រវល់តែ ) ស្វះស្វែងរក ជាងផ្ទះ គឺតណ្ហា អ្នកធ្វើផ្ទះ គឺអត្តភាព ក៏អន្ទោលទៅកាន់ សង្សារវដ្តមានជាតិដ៏ច្រើន សេចក្តីកើត ជាទុក្ខរឿយៗ ។ នែជាងផ្ទះ អ្នកឯងធ្វើផ្ទះ គឺអត្តភាព តថាគតឃើញហើយ អ្នក នឹងធ្វើផ្ទះ ( របស់តថាគត ) ទៀត មិនបានឡើយ ឆ្អឹងជំនីរ គឺ កិលេសរបស់អ្នកទាំងអស់ តថាគតកាច់បំបាក់អស់ហើយ ដំបូល ផ្ទះ គឺអវិជ្ជា តថាគតកម្ចាត់ចោលហើយ ចិត្តរបស់តថាគតដល់ ព្រះនិព្វានដែលមានសង្ខារប្រាសហើយ តថាគតបានដល់ធម៌ជា គ្រឿងក្ស័យតណ្ហាទាំងឡាយហើយ ដូច្នេះ ។ ឋានៈមានប្រមាណបុណ្ណេះ ផ្តើមតាំងអំពីតុសិតបុរី រហូតដល់ត្រាស់ដឹង នូវសព្វញ្ញុតញ្ញាណ ត្រង់មណ្ឌលពោធិព្រឹក្សនេះ ឈ្មោះថា អវិទូរេនិទាន ដោយប្រការដូច្នេះ ។ អវិទូរេនិទាន ចប់ សន្តិកេនិទាន សន្តិកេនិទាន លោកពោលថា ព្រះមានព្រះភាគ កាលគង់នៅក្នុងទីនោះ ៗ យ៉ាងនេះថា ព្រះមានព្រះភាគគង់នៅក្នុងវត្តជេតពន ដែលជាអារាម របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី និងពោលថា គង់នៅក្នុងកូដាគារសាលា នាព្រៃមហាវ័ន ជិតក្រុងវេសាលី ដូច្នេះជាដើម សន្តិកេនិទាន តែង មានក្នុងទីនោះៗ ឯង ។ លោកពោលយ៉ាងនេះក៏ពិត តែសន្តិកេនិទាន គប្បី ជ្រាបយ៉ាងនេះ ចាប់អំពីខាងដើមតទៅថា ព្រះមានព្រះភាគ គង់លើបល្ល័ង្កជ័យ បន្លឺឧទាននេះហើយ មានព្រះតម្រិះ ដូច្នេះថា តថាគតអន្ទោលទៅអស់ ៤ អសង្ខេយ្យ និង ១ សែនកប្ប ក៏ ព្រោះហេតុនៃបល្ល័ង្កនេះ តថាគតកាត់ក្បាលដែលប្រដាប់ហើយត្រង់ដងក ឲ្យ ទៅជាទាន អស់កាលមានប្រមាណបុណ្ណេះ ហេតុនៃបល្ល័ង្កនេះ តថាគតខ្វេះ ភ្នែក ដែលបន្តក់ថ្នាំល្អហើយ និងខ្វេះសាច់បេះដូង ឲ្យទៅជាទាន តថាគតឲ្យ បុត្រ ដូចជាជាលីកុមារ ឲ្យធីតា ដូចជ