វណ្ណុបថជាតកទី ២
ក្បាលទី 45 · ទំព័រ 221
( ព្រះសម្ពុទ្ធត្រាស់ថា ) ពួកជនមិនខ្ជិលច្រអូស កាលជីក ( ផែនដី ) ត្រង់ផ្លូវខ្សាច់ ឬក្នុងទីទួល បាននូវទឹកត្រង់ផ្លូវនោះ ( យ៉ាងណា ) អ្នកប្រាជ បរិបូណ៌ដោយព្យាយាម និងកម្លាំងកាយ មិនខ្ជិលច្រអូស ក៏បាន នូវសេចក្តីស្ងប់រម្ងាប់នៃហបឫទ័យយ៉ាងនោះដែរ ។