អដ្ឋកថា សេរិវាណិជជាតកទី ៣
ព្រះសាស្តា កាលគង់នៅក្នុងនគរសាវត្ថី ទ្រង់ប្រារព្ធភិក្ខុមួយរូប ដែលលះសេចក្តីព្យាយាម ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ឥធ ចេ នំ វិរាធេសិ ដូច្នេះជាដើម ។ ព្រះសាស្តា ទ្រង់ឃើញភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយនាំមក ដោយន័យ មុននោះឯង ទើបត្រាស់ថា ម្នាលភិក្ខុ អ្នកបួសក្នុងសាសនាដែលឲ្យនូវមគ្គផលយ៉ាងនេះ កាលលះបង់សេចក្តីព្យាយាម នឹងសោយសោកអស់កាល យូរ ដូចសេរិវវាណិជវិនាសចាកថាសមាស ដែលមានតម្លៃមួយសែន ដូច្នោះ ភិក្ខុទាំងឡាយទូលអារាធនាព្រះសាស្តា ដើម្បីទ្រង់សម្តែងរឿងនោះ ឲ្យជាក់ច្បាស់ ។ ព្រះសាស្តា ទ្រង់ធ្វើហេតុដែលភពបិទបាំង ឲ្យប្រាកដ ។ ក្នុងអតីតកាល ក្នុងកប្បទី ៥ បន្ទាប់អំពីភទ្ទកប្បនេះ ព្រះពោធិសត្វ បានជាឈ្មួញលោហៈ ឈ្មោះសេរិវៈ ក្នុងដែនសេរិវរដ្ឋ ។ សេរិវវាណិជនោះ កាលទៅដើម្បីលក់ដូរជាមួយឈ្មួញលោហៈឡេះឡោះម្នាក់ ឈ្មោះថា សេរិវៈ ឆ្លងស្ទឹងឈ្មោះនីលពាហៈ ហើយចូលទៅកាន់នគរឈ្មោះអរិដ្ឋបុរៈ ចែកផ្លូវ ក្នុងព្រះនគរម្នាក់មួយផ្លូវហើយ ដើរលក់ដូរក្នុងផ្លូវដែលជួបជាមួយខ្លួន ។ ឯ ពាណិជក្រៅអំពីនោះ កាន់យកផ្លូវដែលជួបជាមួយខ្លួនបុណ្ណោះ ។ ក្នុងនគរ នោះ មានត្រកូលសេដ្ឋីម្នាក់ ជាត្រកូលបុរាណ ។ កូនក្តី បងក្តី ប្អូនក្តី ទ្រព្យ សម្បត្តិទាំងពួងក្តី បានអស់ទៅ ។ មានក្មេងស្រីម្នាក់នៅសល់ និងជីដូន ។ យាយ ចៅ ទាំង ២ នាក់នោះ ធ្វើការស៊ីឈ្នួលអ្នកដទៃចិញ្ចឹមជីវិត ។ ក្នុង ផ្ទះមានថាសមាស ដែលមហាសេដ្ឋីរបស់យាយ និងចៅនោះធ្លាប់ប្រើប្រាស់ ជាមួយភាជនៈដទៃៗ កាលមិនបានប្រើប្រាស់យូរ ច្រេះក៏ចាប់ យាយ និង ចៅមិនស្គាល់ថាសនោះថាជាថាសមាស ។ សម័យនោះ ពាណិជឡេះឡោះនោះត្រាច់ពពាយនាយថា ចូរកាន់យក គ្រឿងប្រដាប់