អដ្ឋកថា ចុល្លកសេដ្ឋិជាតកទី ៤
ព្រះសាស្តា យាងចូលទៅអាស្រ័យក្រុងរាជគ្រឹះ គង់នៅក្នុង ជីវកម្ពវ័ន ទ្រង់ប្រារព្ធព្រះចូឡបន្ថកត្ថេរ ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា អប្បកេនបិ មេធាវី ដូច្នេះជាដើម ។ ខាងដើម គប្បីពោល ការកើតឡើង និងបព្វជ្ជារបស់ចូឡបន្ថកៈ ក្នុងអម្ពវ័ននោះសិន ដែលមាន កថាតាមលំដាប់ដូចតទៅនេះ បានឮថា ក្នុងក្រុងរាជគ្រឹះ មានធីតារបស់សេដ្ឋី អ្នកមានទ្រព្យច្រើន បាន ធ្វើនូវការជិតស្និទ្ធជាមួយទាសៈរបស់ខ្លួនឯង ខ្លាចអ្នកដទៃដឹងកម្មរបស់ខ្លួន ក៏ ពោលយ៉ាងនេះថា ពួកយើងមិនអាចនៅក្នុងទីនេះ បើមាតាបិតារបស់យើង ដឹងទោសនេះ នឹងធ្វើឲ្យជាកំណាត់តូច-ធំ ពួកយើងនឹងទៅប្រទេសដទៃ ទើប កាន់យករបស់ដែលសំខាន់ ដែលអាចកាន់យកទៅបាន ចេញតាមទ្វារកំបាំង ទាំង ២ នាក់បាននាំគ្នាទៅ ដោយគិតថា នឹងទៅកាន់ទីដែលអ្នកដទៃមិនស្គាល់ ហើយនៅក្នុងទីណាមួយ ។ លុះប្តីប្រពន្ធទាំង ២ នោះ នៅក្នុងទីមួយកន្លែង ព្រោះអាស្រ័យការនៅរួមគ្នា ធីតាសេដ្ឋីក៏តាំងគភ៌ ។ ធីតាសេដ្ឋីនោះអាស្រ័យ គភ៌ចាស់ ទើបប្រឹក្សាជាមួយស្វាមី ហើយពោលថា គភ៌របស់ខ្ញុំចាស់ហើយ ការប្រសូតិបុត្រក្នុងទីឆ្ងាយអំពីញាតិ និងមិត្រ រមែងជាទុក្ខ សម្រាប់យើងទាំង ២ ពួកយើងនឹងទៅកាន់ផ្ទះរបស់ត្រកូល ស្វាមីនោះគិតថា បើយើងទៅឥឡូវនេះ ជីវិតរបស់យើងមិនមាន ទើបពន្យាថា នឹងទៅថ្ងៃនេះ នឹងទៅថ្ងៃស្អែកនេះ ធីតា សេដ្ឋីនោះគិតថា ប្តីនេះ ជាមនុស្សល្ងង់ មិនឧស្សាហៈដែលនឹងទៅ ព្រោះ ទោសរបស់ខ្លួនមានច្រើន ធម្មតា ពុកម្តាយ មានប្រយោជន៍ដោយចំណែក មួយក្នុងបុត្រធីតា ប្តីនេះ ទៅក្តី មិនទៅក្តី អញគួរទៅ កាលប្តីនោះចេញ អំពីផ្ទះ ទើបនាងទុកដាក់បរិក្ខារក្នុងផ្ទះ ប្រាប់ភាពដែលខ្លួនទៅផ្ទះរបស់ត្រកូល ដល់អ្នក