អដ្ឋកថា ទេវធម្មជាតកទី ៦
ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុមាន ភណ្ឌៈច្រើនមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ហិរិឱត្តប្បសម្បន្នា ដូច្នេះជាដើម ។ បានឮថា កុដុម្ពិកៈអ្នកក្រុងសាវត្ថីម្នាក់ កាលភរិយាស្លាប់ ក៏បួស កុដុម្ពិកៈ នោះ កាលបួស បានឲ្យគេធ្វើបរិវេណរោងភ្លើង និងបន្ទប់ដាក់សម្ភារៈ ធ្វើ បន្ទប់ដាក់របស់របរ ឲ្យពេញដោយសប្បិ និងអង្ករសម្រាប់ខ្លួនជាដើមហើយ ទើបបួស កាលបួសហើយ ឲ្យហៅទាសៈរបស់ខ្លួនមក ឲ្យចម្អិនអាហារតាម គាប់ចិត្ត ហើយទើបបរិភោគ បានជាអ្នកមានបរិក្ខារច្រើន ក្នុងពេលយប់ មាន សំពត់ស្លៀក និងសំពត់ដណ្តប់ ១ ផ្ទាំង ពេលថ្ងៃ មានសំពត់មួយផ្ទាំង ទៀត រួចនៅខាងចុងវិហារ ។ ថ្ងៃមួយ កាលភិក្ខុនោះនាំចីវរ និងកម្រាល ចេញជាដើម មកហាលក្នុងបរិវេណ ភិក្ខុអ្នកជនបទជាច្រើនចារិកទៅតាម សេនាសនៈ ទៅដល់បរិវេណ ឃើញចីវរជាដើម ទើបសួរថា ចីវរជាដើម នេះរបស់អ្នកណា ភិក្ខុនោះពោលថា អាវុសោ នុ៎ះ គឺរបស់ខ្ញុំ ។ ភិក្ខុទាំងនោះ សួរថា ចីវរនេះក្តី សំពត់ស្លៀកនេះក្តី គ្រឿងកម្រាលនេះក្តី ទាំងអស់ ជារបស់លោកបុណ្ណោះឬ ។ ភិក្ខុនោះពោលថា ជារបស់ខ្ញុំទាំងអស់នោះឯង ។ ភិក្ខុទាំងឡាយពោលថា អាវុសោ ព្រះសាស្តាទ្រង់អនុញ្ញាតចីវរ ៣ មិនមែន ឬ លោកបួសក្នុងសាសនារបស់ព្រះពុទ្ធ ដែលជាអ្នកប្រាថ្នាតិចយ៉ាងនេះ មាន បរិក្ខារច្រើនយ៉ាងនេះ មក ពួកយើងនឹងនាំលោកទៅកាន់សម្នាក់របស់ព្រះ ទសពល ហើយបាននាំភិក្ខុនោះ ទៅកាន់សម្នាក់របស់ព្រះសាស្តា ។ លុះទ្រង់ឃើញភិក្ខុនោះបុណ្ណោះ ក៏ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយ នាំភិក្ខុមិនប្រាថ្នានោះមកហើយឬ ។ ភិក្ខុទាំងឡាយក្រាបទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុនេះមានភ