គដ្ឋហារិជាតកទី ៧
ក្បាលទី 45 · ទំព័រ 280
( ព្រះរាជកុមារពោធិសត្វពោលថា ) បពិត្រមហារាជ ខ្ញុំជា បុត្តរបស់ព្រះអង្គ បពិត្រព្រះអង្គជាធំជាងពួកជន សូមព្រះអង្គចិញ្ចឹមខ្ញុំផង ព្រះសម្មតិទេពទ្រង់ចិញ្ចឹមពួកជនដទៃបាន ម្តេចព្រះសម្មតិទេពក៏មិនចិញ្ចឹម សត្វដែលជាបុត្តរបស់ព្រះអង្គផង ។